អ្នកជំនាញចិនសហការជាមួយរដ្ឋាភិបាលមូលដ្ឋានរបស់ឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

//s5.kh1.co/ea/eaad84b18c77d16a3d3b990c180c2eab34f73d75.jpg
សង្គម

 ១០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សមាជិកនៃក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងនឹងការរាតត្បាតរបស់ចិនបានថតរូបជាក្រុមជាមួយប្រជាជន ក្នុងតំបន់មុនពេលឡើងជិះយន្តហោះយោធាឡាវទៅកាន់រដ្ឋធានីវៀងចន្ទ។

ចិន៖ សមាជិកនៃក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រឆាំងនឹងការរាតត្បាតរបស់ចិនបានថតរូបជាក្រុមជាមួយប្រជាជនក្នុងតំបន់មុនពេលឡើងជិះយន្តហោះយោធាឡាវទៅកាន់រដ្ឋធានីវៀងចន្ទនៅព្រលានយន្ត ហោះប៉ាក់សេភាគខាងត្បូង ប្រទេសឡាវនៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តប្រឆាំងនឹងការរាតត្បាតរបស់ចិនដែលត្រូវបានបែងចែកជាពីរក្រុមបាននឹងកំពុងសហការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងបុគ្គលិកពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ បន្ទាប់ពីបានទៅដល់តំបន់ភាគខាងត្បូងប្រទេសឡាវ និងតំបន់ភាគខាងជើងនៃ Pakse និង Luang Prabang នៅថ្ងៃអង្គារ។

ប្រទេសឡាវបានរកឃើញករណីឆ្លងជម្ងឺកូវីដ-១៩ ចំនួន ២ ករណីដែលត្រូវបានបញ្ជាក់នៅថ្ងៃទី ២៤ ខែមីនា ហើយក្នុងរយៈពេលតែ ៥ ថ្ងៃក្រុមជំនាញវេជ្ជសាស្ត្រប្រឆាំងនឹងការរាតត្បាតរបស់ចិនបានមកដល់ទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី ២៩ ខែមីនា។

ក្រុមអ្នកវេជ្ជសាស្ត្រចិនរួមបញ្ចូលទាំងអ្នកជំនាញផ្នែកផ្សេងៗគ្នាដូចជា៖ អ្នកជំនាញខាងការការពារ និង គ្រប់គ្រងការឆ្លង អ្នកជំនាញខាងការមើលថែអ្នកជម្ងឺ អ្នកជំនាញខាងរោគរាតត្បាត និង អ្នកជំនាញខាងការធ្វើតេស្តមន្ទីរពិសោធន៍ជាដើម។

ពួកគេទៀតសោតក៏បាននាំមកនូវវិធីព្យាបាលជម្ងឺ សម្ភារៈវេជ្ជសាស្រ្តក្នុងការការពារខ្លួន និងថ្នាំចិន និងបស្ចិមប្រទេសមួយចំនួនទៀតផង៕

បើចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

https://s5.kh1.co/__image/w=650,h=488,q=100/ea/eaad84b18c77d16a3d3b990c180c2eab34f73d75.jpg
https://s5.kh1.co/__image/w=650,h=488,q=100/22/22d12f2137b1200833616280c2c536fe04fa7888.jpg
https://s5.kh1.co/__image/w=650,h=488,q=100/44/44d24df8ec35b0643abebd7a17156358dabd0eb2.jpg
https://s5.kh1.co/__image/w=650,h=488,q=100/6c/6c9323b69f19effbd4789624878f0fb69447d16c.jpg
https://s5.kh1.co/__image/w=650,h=488,q=100/d8/d8a809fba37ff9b12bec1b1a6fda379954716f91.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T