រូបភាពដ៏កម្ររបស់ Kim Tae Hee និងប្អូនប្រុស ពិតជាស្រស់ស្អាតមែន!

//s5.kh1.co/6a/6aa3ccea12a53beb56edd3a9e214140bbbf4162e.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រូបភាពទាំងនេះ ថតតាំងពីច្រើនឆ្នាំមុន កាលពីពួកគេធ្វើដំណើរកម្សាន្តជាមួយគ្នា វាក៏ជាពេលវេលាដ៏កម្រមួយ សម្រាប់ជីវិតជាតារាល្បី ដ៏មមាញឹករបស់នាង។

កូរ៉េខាងត្បូង ៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ តារាសម្ដែងល្បីឈ្មោះ Kim Tae Hee ភរិយាដ៏ស្រស់ស្អាតរបស់ តារាចម្រៀងកំពូលប្រចាំកូរ៉េខាងត្បូង Rain គឺជាធីតាកំពូលសម្រស់របស់កូរ៉េ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមកមើល សម្រស់ប្អូនប្រុសរបស់នាង គឺ Lee Wan ឯណោះវិញ ក៏ស្រស់សង្ហាមិនអន់ដែរ ទោះបីជាលេងស្ទីលតែងខ្លួនសាមញ្ញៗក៏ដោយ។

ងាកទៅមើលកាលពីអតីតកាល ពេលដែលរូបថតដ៏កម្ររបស់ Kim Tae Hee និង Lee Wan ត្រូវបានបង្ហោះនៅលើបណ្ដាញអ៊ីនធើណែត ធ្វើឲ្យហ្វេនៗជាច្រើនពោលសរសើរពួកគេ មិនដាច់ពីមាត់។

ជាការពិតណាស់ រូបភាពទាំងនេះ ថតតាំងពីច្រើនឆ្នាំមុន កាលពីពួកគេធ្វើដំណើរកម្សាន្តជាមួយគ្នា។

Kim Tae Hee ស្លៀកសម្លៀកបំពាក់សាមញ្ញ បែបសប្បាយៗ គ្មានការតុបតែងមុខក្រាស់ៗ មើលទៅទំនងជាមានសុភមង្គលណាស់ ហើយវាក៏ជាពេលវេលាដ៏កម្រមួយ សម្រាប់ជីវិតជាតារាល្បី ដ៏មមាញឹករបស់នាង៕

ចង់ដឹងថា តើរូបភាពដ៏កម្រទាំងនេះ មានភាពស្រស់ស្អាតកម្រិតណា?

តោះមកទស្សនារូបភាពខាងក្រោម ៖ 

Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Kim Tae Hee និងប្អូនប្រុស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T