រកឯណាបានស្វាមីចិត្តទូលាយបែបនេះ! ចាប់បានAngela Baby បណ្ដើរប្រុសថ្មីតាមសាធារណៈ ប្ដីតបវិញថា...

//s5.kh1.co/99/9918e38455d1460e4863e133eef5545ee55eee29.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ បណ្តាញសារព័ត៌មាន បានប្រទះឃើញ Angela Baby ទៅញ៉ាំអាហារពេលល្ងាច ជាមួយបុរសប្លែកមុខ ដោយគ្មានស្វាមីនៅជាមួយទៀតផង បន្ទាប់ពីជ្រាបហើយ លោក Huang Xiaoming ស្រាប់តែពោលពាក្យបែបនេះទៅវិញ

ចិន៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបាន ស្គាល់គូស្វាមី ភរិយាដ៏ល្បី នៅក្នុងឧស្សាហកម្មកម្សាន្ត របស់ប្រទេសចិន រវាងតារាប្រុស លោក Huang Xiaoming និង តារាស្រី Angela Baby ដែលនៅក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ អ្នកទាំងពីរ ហាក់ដូចជា មានពាក្យចចាមអារ៉ាមជាច្រើន អំពីការលែងលះគ្នា ផងដែរ តែទោះជាយ៉ាងណា ប្ដីប្រពន្ធមួយគូនេះ នៅតែបង្ហាញពីភាពផ្អែមល្ហែម ដោយកាលពី ថ្ងៃខួបកំណើតគម្រប់ ៣ឆ្នាំ របស់កូនប្រុស អ្នកទាំងពីរ ក៏បានចាប់ដៃគ្នារៀបចំពិធី ឲ្យកូនប្រុសជាទីស្រលាញ់ យ៉ាងសប្បាយរីករាយទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ  បណ្តាញសារព័ត៌មានបានប្រទះឃើញ Angela Baby ដើរតែម្នាក់ឯងនៅឯ ហុងកុង ដែលនៅក្នុងនោះដែរ ក៏បានបង្ហាញទៀតថា បន្ទាប់ពីដើរទិញឥវ៉ាន់រួចមក តារាស្រីរូបនេះ ក៏បានទៅញ៉ាំអាហារពេលល្ងាច ជាមួយបុរសដែលមានស្បែកខ្មៅធាត់ ទៀតផង។ ម៉្យាងវិញទៀត នេះមិនមែនជាលើកទីមួយទេ ដែល Angelababy ត្រូវបានគេប្រទះឃើញ ដើរលេងជាមួយមនុស្សប្លែកមុខ ដោយគ្មានស្វាមី លោក Huang Xiaoming នៅជាមួយ ផងដែរ ។

ទោះយ៉ាងណាក៏ ស្វាមីរបស់នាង​ លោក Huang Xiaoming ស្រាប់តែបានឆ្លើយតបទៅនឹងបញ្ហាមួយនេះ ដោយបាននិយាយថា ៖ 

ភរិយាវ័យក្មេងរបស់ខ្ញុំ នៅតែជាក្មេងស្រី ដែលចូលចិត្តលេងសើចច្រើន ពេលខ្លះចេញទៅខាងក្រៅ ជាមួយមិត្តភក្តិប្រុស ប៉ុន្តែ ខ្ញុំសុខចិត្តចូលគេង ដោយមិនចាំបាច់សួរនាងនោះទេ ព្រោះខ្ញុំមានអារម្មណ៍ថា នាងអាចទុកចិត្តបាន។

ស្វាមីរបស់ Angela Baby

សូមទស្សនារូបភាពខាងក្រោម៖

Angela Baby
Angela Baby
Angela Baby
Angela Baby
Huang Xiaoming
Huang Xiaoming
Angela Baby និង ស្វាមី 
Angela Baby និង ស្វាមី 
Angela Baby និង ស្វាមី 
Angela Baby និង ស្វាមី 
Angela Baby និង ប្រុសប្លែកមុខ
Angela Baby និង ប្រុសប្លែកមុខ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T