ស្នេហាShawn Mendes និងCamila Cabello កាន់តែច្បាស់ហើយ ទៅយល់ចិត្តអនាគតប៉ាក្មេកដល់ផ្ទះធ្វើរឿងមួយ

//s5.kh1.co/f5/f55ad62f689a6f0b7f75559ae6ab3ca543b2e44e.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Shawn Mendes ចិត្តសឿងណាស់ បានទៅដល់ផ្ទះ អតីតសមាជិកក្រុម Fifth Harmony តែម្តង ដើម្បីលេងបាល់បោះមួយស្មើរជាមួយឪពុកនាងតែម្តង។

បរទេស៖ អ្នកទាំងអស់គ្នា ប្រាកដជាដឹងច្បាស់ពី ទំនាក់ទំនងដ៏សែនស្អិតរមួត ដូចស្រមោច និងស្ករ របស់តារាចម្រៀងមួយគូរ ដែលតែងតែបណ្តើរគ្នាត្រសងដែល ធ្វើឲ្យអ្នកកាសែតថត បានជាញឹកញ៉ាប់នោះគឺមានឈ្មោះ ថា Shawn Mendes និងCamila Cabello

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាទាំងពីរដួងនេះ បានទាក់គ្នាកាលពីឆ្នាំ២០១៩ ដោយមុនដំបូង ពួកគេបាននិយាយថា ទំនាក់ទំនង គឺគ្រាន់តែជាមិត្តភក្តិជិតស្និទ្ធ នឹងគ្នាប៉ុណ្ណោះ ប៉ុន្តែដោយសារស្នេហ៍មិនឈ្នះស្និទ្ធ ធ្វើឲ្យពួកគេ បាក់ចិត្តស្រលាញ់គ្នាដោយទាល់តែបាន រហូតមកដល់បច្ចុប្បន្ន ដែលទំនាក់ទំនងនេះ កាន់តែមានភាពរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយប៉ុន្មានមួយរយៈក្រោយៗនេះ Shawn Mendes ក៏បាននិយាយថាស្រលាញ់ តារាស្រី ដែលជាសង្សារបណ្តូលចិត្តដោយស្មោះអស់ពីចិត្តផងដែរ។

ជាក់ស្តែង ថ្មីៗនេះដោយសារវីរុសកូរ៉ូណាផ្ទុះខ្លាំង​ ដែលធ្វើឲ្យប្រជាជនទាំងអស់ ត្រូវស្នាក់នៅក្នុងផ្ទះ ខណៈពេលនោះShawn Mendes ចិត្តសឿងខ្លាំងណាស់ដែរ បានទៅដល់ផ្ទះ អតីតសមាជិកក្រុម Fifth Harmony តែម្តង ដើម្បីលេងបាល់បោះ មួយស្មើរជាមួយឪពុកនាងតែម្តង។

មិនតែប៉ុណ្ណោះ តារាប្រុសនេះបានយកចិត្តឪពុក Camila Cabello យ៉ាងខ្លាំងដោយ​ជួយគាត់ រៀបចំទីធ្លាដើម្បីលេងបាល់បោះយ៉ាងស្អាត​ មានរបៀបរៀបរយ ដោយការយកចិត្តទុកដាក់និង ផ្ចិតផ្ចង់ជាទីបំផុត។ ក្រោយពីអ្នកគាំទ្របានឃើញរូបនេះរួចមក ធ្វើឲ្យពួកគេសង្ស័យតែម្ចាស់បទ «In My Blood» រូបនេះកំពុងតែ យកចិត្តអនាគតឪពុកក្មេកជាក់ជាមិនខាន៕

សូមចូលមើលរូបខាងក្រោម

Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
Shawn Mendesនិង Camila Cabello
Shawn MendesកំពុងជួយឪពុកCamila Cabello រៀបកន្លែងលេងបាល់បោះ
Shawn MendesកំពុងជួយឪពុកCamila Cabello រៀបកន្លែងលេងបាល់បោះ
Shawn MendesកំពុងជួយឪពុកCamila Cabello រៀបកន្លែងលេងបាល់បោះ
Shawn MendesកំពុងជួយឪពុកCamila Cabello រៀបកន្លែងលេងបាល់បោះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T