ភ្នំពេញ៖ ជាក់ស្ដែងថ្មីៗនេះ ខាងរាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសថា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណៃជាតិខ្មែរ ខាងមុខនេះ មិនត្រូវឲ្យមានថ្ងៃឈប់សម្រាកឡើយ ទាំងស្ថាប័ណ្ណរដ្ឋ និង ឯកជន គឺត្រូវធ្វើការជាធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីឃើញ និងដឹងពីសេក្ដីប្រកាសរបស់រដ្ឋាភិបាលរួចមក ក៏ឃើញមួយរបស់បងប្អូនកម្មកររោងចក្រមួយកន្លែង បាននាំគ្នាធ្វើបាតុកម្ម ដោយពួកគេមិនមានការសុខចិត្ត ចំពោះច្បាប់មួយនេះ ដែលតម្រូវឲ្យគ្រប់គ្នាធ្វើការធម្មតា ស្របពេលឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ស្របពេលដែលឃើញវីដេអូ កម្មកររោងចក្រធ្វើបាតុកម្មតវ៉ាសុំឈប់រួមមក ស្រាប់តេកំពូលតារាចម្រៀងល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា បានចេញសារខ្លីមួយ យ៉ាងដូច្នេះថា៖
ចិត្តខ្ញុំពេលឃើញរូបភាពបែបនេះ ម៉ាស់ក៏អត់ពាក់ផងអ្នកខ្លះ នឹកអាណិតដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ពួកគាត់ខំលះបង់គ្រប់យ៉ាង ដើម្បីមើលថែអ្នកឆ្លងCOVID19 ហើយពួកគាត់ក៏មិនបានទៅជួបជុំគ្រួសារដែរ ពេលចូលឆ្នាំ សាកគិតបន្តិចទៅបងប្អូន «លះបង់ការសប្បាយរយះពេលខ្លី ដើម្បីសេចក្តីសុខដល់ខ្លួន គ្រួសារនិងសង្គមជាតិ»៕
សូមទសនារូបភាពខាងក្រោម៖




