ម្នាក់ណាអីចេះ! បើទិញ Pogba មិនបាន R. Madrid នឹងបង្វែរទិសដៅតាមទិញខ្សែបម្រើកំពុងឡើងជើងវ័យ១៧ឆ្នាំរូបនេះវិញ

//s5.kh1.co/9c/9c4df231963d4b704fee9bd5c9abb64496066188.jpg
កីទ្បា

 ១០-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

បើទិញ Pogba មិនបាន R. Madrid នឹងបង្វែរទិសដៅតាមទិញខ្សែបម្រើ Camavinga រប​ស់ក្រុម Rennes វិញ

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការទូទៅក្លិប Real Madrid លោក Zinedine Zidane បានចាត់ទុកខ្សែបម្រើវ័យក្មេងក្រុម Rennes កីឡាករ Eduardo Camavinga ជាគោលដៅបន្ទាប់របស់លោក ប្រសិនបើបរាជ័យក្នុងការតាមទិញកីឡាករ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Eduardo Camavinga
  កីឡាករ Eduardo Camavinga

Camavinga វ័យ១៧ឆ្នាំ ត្រូវបានក្លិប Rennes ដំឡើងឲ្យមកលេងក្នុងក្រុមឈុតធំកាលពីឆ្នាំមុន ខណៈរដូវកាលនេះ គេបង្ហាញខ្លួនឲ្យក្រុមនៅក្របខណ្ឌ Ligue 1 បាន៣៦ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់។

Camavinga ត្រូវបានគេមើលឃើញថា ជាខ្សែបម្រើកំពុងឡើងកូដម្នាក់។ ជាក់ស្ដែងគេទើបត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំងអាយុក្រោម២១ឆ្នាំ កាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅ។

  កីឡាករ Eduardo Camavinga
  កីឡាករ Eduardo Camavinga

យ៉ាងណាមិញ ទម្រង់លេងរបស់ម្ចាស់អាវលេខ១៨ក្រុម Rennes រូបនេះ បានទាក់ភ្នែកលោក Zidane ហើយបើយោងតាមការចុះផ្សាយរបស់កាសែត AS គ្រូបង្វឹកសញ្ជាតិបារាំងនឹងបង្វែរទិសដៅតាមទិញរូបគេ ប្រសិនបើផ្ទេរយក ខ្សែបម្រើ Paul Pogba មកកាន់​ Real Madrid មិនបានសម្រេច។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

គួរឲ្យដឹងដែរថា តាមរយៈរបាយការណ៍របស់កាសែត Mundo Deportivo នេះមិនមែនជាលើកទី១ទេ ដែល Real Madrid មានព័ត៌មានលេចឮក្នុងការផ្លាស់ កីឡាករ Camavinga។ ដោយឡែកប្រភពដដែលបានបន្ថែមទៀតថា ខ្សែបម្រើវ័យ១៧ឆ្នាំ មានតម្លៃខ្លួនខ្ទង់៦០លានអឺរ៉ូ៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T