អីយ៉ាស! កីឡាករកំពុងឡើងកូដតម្លៃខ្លួនខ្ទង់១០០លានរូបនេះ ចង់ផ្លាស់ទៅលេងឲ្យក្លិបយក្ស១ តែមិនមែន Liverpool ទេ

//s5.kh1.co/78/7889fa350f79af95f9a8d0e15efa7aca2bd5c85d.jpg
កីទ្បា

 ១០-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Kai Havertz ចង់ផ្លាស់ទៅលេងឲ្យក្លិប Bayern Munich ជាជាងការផ្ទេរទៅចូលរួមជាមួយ Liverpool ឬ Man UTD

អាល្លឺម៉ង់៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គោលដៅរបស់ក្លិបបិសាចក្រហម Manchester United និង Liverpool កីឡាករ Kai Havertz បានច្រានចោលឱកាស ផ្លាស់ទៅកាន់ក្របខណ្ឌ Premier League ដោយមានបំណងចង់ផ្ទេរទៅលេងឲ្យក្លិប Bayern Munich វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kai Havertz
  កីឡាករ Kai Havertz

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោជាមួយក្រុម Bayern Leverkusen។

កីឡាករវ័យ២០ឆ្នាំ រកបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់បាន៥ដង គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងរដូវកាលនេះ។ យ៉ាងណាមិញ ដោយសារតែទម្រង់លេងដ៏ល្អរបស់គេ ក្លិបបានដាក់តម្លៃខ្លួន Havertz រហូតដល់៩០លានផោន​ (ឬប្រមាណ ១១២លានដុល្លារ)។

  កីឡាករ Kai Havertz
  កីឡាករ Kai Havertz

ក្លិប Man UTD និង Liverpool ត្រូវបានគេរាយការណ៍មកថា ជាក្លិបដែលចាប់ចិត្តទៅលើម្ចាស់អាវលេខលេខ២៩ របស់ក្រុម Bayern Leverkusen រូបនេះ។ ដោយឡែក បើយោងតាមការចុះផ្សាយរបស់កាសែត Sky Sports Germany កីឡាករ Havertz ចង់បន្តលេងនៅក្របខណ្ឌ Bundesliga ជាជាងការផ្ទេរទៅលេងនៅ Premier Le​ague ហើយក្លិបយក្សអាល្លឺមង់ Bayern Munich ជាគោលដៅបន្ទាប់របស់គេ។

  កីឡាករ Kai Havertz
  កីឡាករ Kai Havertz

គួរឲ្យដឹងដែរថា ក្រៅពី Man UTD និង Liverpool ក្នុងនោះនៅមានក្លិបយក្សពីរទៀត នៅ Premier League ដែលពេញចិត្តទៅនឹងទម្រង់លេងរបស់ជម្រើសជាតិអាល្លឺម៉ង់ ដោយរបាយការណ៍បានបញ្ជាក់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្លិបតោខៀវ Chelsea និង មាន់ខ្នាយមាស Tottenham Hotspur កំពុងតាមដានយ៉ាងយកចិត្តទៅលើ Havertz៕

ប្រភពMetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T