កូនប្រុសតួសម្តែង «Terminator» កាន់តែសង្ហាមានសាច់ដុំធំទាំងកង់ៗ ដើរតាមគន្លងលោកប៉ា

//s5.kh1.co/49/493192dfd251a537921b84262b7d87b84f351ff0.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូនប្រុសរបស់តួសម្តែង Terminator ដែលមានឈ្មោះថា Joseph Baena បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើរតាមដានជើងឪពុកយ៉ាងរឹងមាំ ដែលធ្វើឲ្យរូបគេ មានរាងសង្ហារខ្លាំងមិនចាញ់ឪពុកដែលជាតារាល្បីសោះឡើយ

បរទេស៖ អ្នកទាំងអស់គ្នា ដែលធ្លាប់បានទស្សនាភាពយន្ត របៀបវិទ្យាសាស្ត្រ បាញ់ប្រហារ ដែលមានចំណងជើងថា «The Terminator» ប្រាកដជាស្គាល់ តួអង្គដែលដើរតួជា មនុស្សយន្តហើយមែនទេ មានឈ្មោះថា​ Arnold Schwarzenegger 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាសម្តែងជើងចាស់ម្នាក់នេះ មានរាងសង្ហាណាស់ ដងខ្លួនពោរពេញទៅសាច់ដុំកង់ៗ តែម្តង ធ្វើឲ្យស្រីៗមួយចំនួនជ្រួលជ្រើមយ៉ាងខ្លាំង មូលហេតុដែលធ្វើឲ្យមានរាងស្អាតយ៉ាងនេះ គឺដោយសារគាត់បានឆ្លងការហ្វឹកហាត់ជាប្រចាំ មិនតែប៉ុណ្ណោះ ទាំងរបបអាហារប្រចាំថ្ងៃនិង ការទទួលទានដំណេកគ្រប់គ្រាន់ថែមទៀតផង ដែលវាមិនមែនជារឿងងាយស្រួលឡើយ ។

ជាក់ស្តែង ដោយសារតារាប្រុសសាច់ដុំហាប់ណែនរូបនេះ មានវ័យរាងជេ្របន្តិចទៅហើយ ដូច្នេះមិនអាចសម្តែងភាពយន្តបានដូចពេលមុនឡើយ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ នៅមានមនុស្សម្នាក់ទៀត ដែលអាចជំនួសតារាប្រុសជើងចាស់នេះបាន គឺកូនប្រុស ដែលមានឈ្មោះថា​ Joseph Baena

ដោយសារតែ ឪពុកធ្លាប់ទទួលបានជោគជ័យ លើវិស័យកាយវបកម្មនេះហើយ បានជា Joseph Baena បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើរតាមដានជើងឪពុកយ៉ាងរឹងមាំ ព្រមទាំងមានការបង្ហាត់បង្ហាញ ពីសំណាក់លោក Arnold Schwarzenegger ទៀតនោះ ដែលធ្វើគាត់មានរាងស្អាត មិនចាញ់ឪពុកកាលនៅវ័យកម្លោះនោះទេ។

ក្រោយពីបានឃើញ រាងកូនប្រុសរបស់ តារាសាច់ដុំនេះរូចហើយ ធ្វើឲ្យហ្វេនជាច្រើនសរសើរថា ឃើញរូប Joseph Baena គឺធ្វើឲ្យពួកគេនឹងឃើញដល់តួសម្តែង Terminator កាលពីក្មេងណាស់ គឺឪពុកកូននេះមានរូបរាងស្រដៀងគ្នាខ្លាំងពេក៕

សូមចូលមើលរូបភាពខាងក្រោម៖

Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Arnold Schwarzeneggerនិង Joseph Baena
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T