លោកតា ដែលគយគន់មើលព្រះអាទិត្យរៀបលិច ឥឡូវនេះជាសះស្បើយហើយ និងសប្បាយចិត្តដល់ស្រក់ទឹកភ្នែក បន្ទាប់ពីអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ (មានវីដេអូ)

//s5.kh1.co/c9/c93aa59b6cbe269bf0cec0f28daa85fa02ff40f8.jpg
សង្គម

 ១០-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមេសាម្សិលមិញនេះ លោកតា Wang Xin វ័យ៨៧ឆ្នាំ ដែលមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល២ខែកន្លងមកនេះ។

ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានស្គាល់ហើយ ចំពោះលោកតាម្នាក់ឈ្មោះថា Wang Xin វ័យ៨៧ឆ្នាំ មានផ្ទុកវីរុសកូវីដ-១៩ តាម​រយៈរូបថតមួយសន្លឹក ដែលបង្ហាញពីគាត់សម្រាន្តនៅលើគ្រែរុញ គយគន់មើលព្រះអាទិត្យរៀបលិចជាមួយនឹងវេជ្ជបណ្ឌិតម្នាក់កាលពីដើមខែមីនាកន្លងទៅនេះ។ ហើយរូបភាពនោះដែរ បានឆាបឆក់យកបេះដូងមនុស្សរាប់លាននាក់ជុំវិញពិភពលោក ឲ្យមានភាពសោកសៅ និងរំជួលចិត្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Wang ត្រូវបានគេបញ្ជូនមកសម្រាកព្យាបាលវីរុសកូវីដ-១៩ ក្នុងមន្ទីរពេទ្យតាំងពីដើមខែកុម្ភៈមកម៉្លេះ ហើយកាលពីពាក់កណ្ដាលខែមីនា គាត់ក៏បានធ្វើតេស្តរកវីរុសម្ដងទៀត ដោយលទ្ធផលចេញមកគឺអវិជ្ជមាន។ យ៉ាងណាមិញ បន្ទាប់ពីលោកតាជាសះស្បើយ និងមានកម្លាំងក្រោកពីគ្រែបានរួចមក ទើបខាងមន្ទីរពេទ្យអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមេសាម្សិលមិញនេះ។

នៅក្នុងវីដេអូឃ្លីបខ្លីមួយបង្ហាញឲ្យឃើញថា លោកតា Wang បានសប្បាយចិត្ត រហូតដល់សម្រក់ទឹកភ្នែក ខណៈពេលដែលគាត់ត្រូវចាកចេញពីមន្ទីរពេទ្យ និងនិយាយទៅកាន់បុគ្គលិកពេទ្យថា៖

អ្នកគឺជាមនុស្សដែលជួយសង្គ្រោះជីវិតខ្ញុំពីយមលោក និងធ្វើឲ្យខ្ញុំមានសុខភាពល្អប្រសើរឥឡូវនេះ។

សម្ដីលោកតា Wang

បើទោះជាលោកតា Wang ជាសះស្បើយយ៉ាងណាក៏ដោយ ក៏គាត់ត្រូវដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិនដែរ មុនឲ្យត្រលប់ទៅផ្ទះវិញ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

រូបថតលោកតាមួយសន្លឹកនេះដែលល្បីល្បាញពេញបណ្ដាញសង្គម
រូបថតលោកតាមួយសន្លឹកនេះដែលល្បីល្បាញពេញបណ្ដាញសង្គម
រូបថតកាលពីពាក់កណ្ដាលខែមីនា
រូបថតកាលពីពាក់កណ្ដាលខែមីនា
រូបថតកាលពីម្សិលមិញនេះមុនពេលចាកចេញពីមន្ទីរពេទ្យ
រូបថតកាលពីម្សិលមិញនេះមុនពេលចាកចេញពីមន្ទីរពេទ្យ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T