ទីក្រុងបាងកកនឹងហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា

//s5.kh1.co/38/385f67da5a1c73e6151171ab4765837b4238aa23.jpg
សង្គម

 ១០-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទីក្រុងបាងកកទើបដាក់ចេញនូវបម្រាមមួយថែមទៀត គឺការហាមឃាត់ចរារចណ៍គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១០ថ្ងៃ ហើយបម្រាមនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២០ ខែមេសា

បាងកក៖ បច្ចុប្បន្ននេះ ទីក្រុងបាងកកគឺជាចំណុចផ្ទុះខ្លាំងជាងគេនៃជំងឺរាតត្បាតថ្មីកូវីដ-១៩ បើធៀបនឹងតំបន់ផ្សេងៗទៀតក្នុងប្រទេសថៃ ដែលជាហេតុនាំឲ្យអាជ្ញាធរទីក្រុងបាងកក កាន់តែរឹតត្បិត និងហាមឃាត់សិទ្ធិសេរីភាពមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីក្រុងបាងកក
ទីក្រុងបាងកក

ជាក់ស្ដែង ទីក្រុងបាងកកទើបដាក់ចេញនូវបម្រាមមួយថែមទៀត គឺការហាមឃាត់ចរាចរណ៍គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ ហើយបម្រាមនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២០ ខែមេសា។ ហើយនេះ គឺជាវិធានការរឹតបន្ដឹងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ដថែមទៀត ខណៈវីរុសនេះចាប់ផ្ដើមផ្ទុះខ្លាំងតាំងពីដើមខែមីនារហូតមក ស្របពេលប្រទេសថៃទាំងមូលកំពុងស្ថិតក្នុងស្ថានភាពអាសន្ន។

ទីក្រុងបាងកក
ទីក្រុងបាងកក

ពាក់ព័ន្ធករណីនេះ លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលទីក្រុងបាងកកបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា៖

យើងស្នើសុំឲ្យអ្នកទាំងអស់គ្នាចូលរួម ហើយយើងក៏បានត្រៀមក្នុងការគ្រប់គ្រងការរីករាលដាលនៃវីរុសនេះរួចហើយដែរ។

លោក Pongsakorn Kwanmuang

សូមជម្រាបថា ជុំវិញស្ថានភាពបច្ចុប្បន្ននេះ រដ្ឋាភិបាលថៃក៏បានពន្យារពេលរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដែលគ្រោងនឹងប្រារព្ធចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសាខាងមុខនេះផងដែរ ហើយអាចនឹងពន្យាររហូតដល់ចុងឆ្នាំ ប៉ុន្ដែប្រជាជនមួយចំនួននៅតែចង់ប្រារព្ធពិធីនេះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T