ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះមានអ្នកឆ្លង កូវីដ១៩ ០១នាក់ ខណៈអ្នកជាសះស្បើយឡើងដល់ ៧២នាក់

//s5.kh1.co/bf/bf7eba1d14efeddeab04c0e9025eb4f1ff8352ab.jpg
សង្គម

 ១០-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលប្រកាសថ្ងៃនេះ មានអ្នកឆ្លង កូវីដ១៩ ០១នាក់ ខណៈអ្នកជាសះស្បើយឡើងដល់ ៧២នាក់

ភ្នំពេញ៖ ថ្ងៃទី១០ ខែមេសានេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ០១ករណីបន្ថែមទៀត ដែលការរកឃើញមួយករណីបន្ថែមទៀតនេះ ធ្វើឲ្យកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩នាក់ (ស្ត្រី៣៦នាក់ និងបុរស ៨៣នាក់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ការឆ្លង ០១ករណីបន្ថែមទៀតនេះ ជាស្ត្រីជនជាតិវៀតណាម អាយុ ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែង ដែលស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ចំនួនអ្នកជាសះស្បើយពីវីវុសកូវីដ១៩ ឡើងដល់ ៧២នាក់ ដែលក្នុងនោះមាន បុរសជនជាតិចិន ០១នាក់ ស្ត្រីជនជាតិអង់គ្លេស ០៣នាក់ បុរសជនជាតិអង់គ្លេស ០១នាក់ បុរសជនជាតិប៊ែលហ្សិក ០១នាក់ បុរសជាតិបារាំង ១២នាក់ (ក្នុងនោះមានទារកអាយុ ០៤ខែ) ស្ត្រីជនជាតិបារាំង ១២នាក់ បុរសជនជាតិម៉ាឡេស៊ី ០៨នាក់ បុរសជនជាតិខ្មែរ ៣០នាក់ និងស្ត្រីជនជាតិខ្មែរ ០៤នាក់ (គិតចាប់ពីខែមករាដល់បច្ចុប្បន្ន)៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T