ទៅមែនដឹងតែកប់ហើយ! Bayern Munich និង Dortmund ប្រជែងគ្នាតាមទិញខ្សែការពារឆ្នើមម្នាក់ពី PL

//s5.kh1.co/77/771130fcbe65af8b80bcfe515e80f88e7393b96f.jpg
កីទ្បា

 ០៩-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Bayern Munich និង Dortmund ប្រជែងគ្នាតាមទិញខ្សែការពាររបស់ Chelsea កីឡាករ Antonio Rudiger

អាល្លឺម៉ង់៖ ក្លិបយក្សអាល្លឺម៉ង់ទាំងពីរគឺ Bayern Munich និង Borussia Dortmund ត្រូវបានរាយការណ៍មកថា ចាប់អារម្មណ៍ចង់បានខ្សែការពារឆ្នើមរបស់ Chelsea កីឡាករ Antonio Rudiger។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ក្លិបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard ចង់បានបន្តកុងត្រាថ្មីឲ្យ Rudiger រយៈពេល៣ឆ្នាំទៀតនៅកីឡដ្ឋាន Stamford Bridge។ យ៉ាងណាមិញ បើតាម Sky Sports ទាំង Bayern Munich និង Dortmund សុទ្ធតែចង់បានមកលើអតីតខ្សែការពាររបស់ Stuttgart រូបនេះ នៅទីផ្សាររដូវក្ដៅខាងមុខ។

ខ្សែការពារជម្រើសជាតិអាល្លឺម៉ង់នៅសល់កុងត្រារយៈពេល២ឆ្នាំទៀតជាមួយ Chelsea ប៉ុន្តែនៅរដូវកាលនេះ គេខកខានឱកាសច្រើនក្នុងការបង្ហាញខ្លួននៅលើទីលាន ដោយសារតែបញ្ហារបួស។

កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ក្រោយផ្លាស់ពី Roma មកកាន់ទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៧កន្លងទៅ Rudiger ចូលលេងឲ្យក្លិបមានម្ចាស់ជាសេដ្ឋីជនជាតិរុស្ស៊ី បានរហូតដល់ទៅច្រើនជាង១០០ប្រកួត និងបានតួរនាទីយ៉ាងសំខាន់ជារនាំងការពារកណ្ដាលរបស់ក្រុម។

គួរឲ្យដឹងដែរថា នៅក្នុងក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ក្រោមការដឹកនាំរបស់លោក Joachim Law កីឡាករខ្សែការពារ Antonio Rudiger ក៏បានបង្ហាញខ្លួបានចំនួន៣០ប្រកួតផងដែរ៕

កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T