ចិត្តល្អណាស់! Covid-19កំពុងផ្ទះ Luke Mabbott បានឲ្យបុគ្គលិកពេទ្យ NHS ស្នាក់នៅផ្ទះខ្លួន មិនគិតថ្លៃ

//s5.kh1.co/a6/a6dcffcdf64bd58a85a4bb753d75dcffa8f43487.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង Luke Mabbott មិនបានឈរ ​ឱបដៃលមើលឡើយ ដោយគាត់ បានអនុញ្ញាតអោយបុគ្គលិកពេទ្យមួយចំនួនស្នាក់ផ្ទះគាត់ដោយមិនគិតថ្លៃមួយសេនឡើយ ដោយគាត់សុខចិត្តទៅគេងផ្ទះបងប្អូនគាត់មួយរយៈសិន។

បរទេស៖ វីរុសកូរ៉ូណាគឺជាវីរុសមួយប្រភេទ មានប្រភពចេញមកពីទីក្រុងវ៉ូហានប្រទេសចិន ដែលមានជាវីរុសដ៏សែនគ្រោះមួយដែលបានសម្លាប់មនុស្សជាច្រើននាក់រួចមកហើយនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ដោយសារតែវីរុសនេះហើយ ទើបធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះមនុស្សដែលបានឆ្លងវីរុសជាច្រើននាក់ ត្រូវបានស្លាប់ស្ទើរតែជារៀងរាល់ថ្ងៃ រីឯក្រុមគ្រូពេទ្យវិញគឺរវល់ស្ទើរតែគ្មានពេលសម្រាក ដោយសារត្រូវនៅព្យាបាលអ្នកជំងឺ ដែលបានឆ្លងវីរុសកូវីដ-១៩ ជាងនេះទៅទៀតក្រុមគ្រូពេទ្យទាំងនេះពិបាកក្នុងការរកកន្លែងស្នាក់នៅ ដោយសារពួកគេមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ក្នុងអំឡុងពេលមួយរយៈនេះ ដោយសារខ្លាចចម្លងវីរុសទៅកាន់គ្រួសារក្នុងករណីដែលពួកគេឆ្លងពីអ្នកជំងឺណាម្នាក់ដោយចៃដន្យ។

ជាក់ស្តែងដោយសារមើលឃើញពីទុក្ខលំបាកអស់ទាំងនេះហើយ ទើបបានជាតារាសម្តែង Luke Mabbott មិនបានឈរ ​ឱបដៃមើលឡើយ ដោយគាត់ បានអនុញ្ញាតឲ្យបុគ្គលិកពេទ្យមួយចំនួនស្នាក់ផ្ទះគាត់ដោយមិនគិតថ្លៃមួយសេនឡើយ ដោយគាត់សុខចិត្តទៅគេងផ្ទះបងប្អូនគាត់មួយរយៈសិន។

ក្រោយពីតារាប្រុសរូបនេះបានធ្វើរឿងដ៏គួរឲ្យគោរពនេះមក ធ្វើឲ្យហ្វេនជាច្រើននាក់បាននាំគ្នាសរសើរ Luke Mabbott មិនដាច់ពីមាត់ថា ក្រៅពីមានរូបរាងសង្ហារហើយ ថែមទាំងចិត្តសណ្តោសប្រណីទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Luke Mabbottនិង មិត្តស្រី
Luke Mabbottនិង មិត្តស្រី
Luke Mabbott
Luke Mabbott
Luke Mabbott
Luke Mabbott
Luke Mabbott
Luke Mabbott
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T