អស់ពីសរសើរដល់វគ្គរិះគន់ម្ដង! Sririta Jensen រងការរិះគន់ ក្រោយពេលធ្វើរឿងបែបនេះ

//s5.kh1.co/80/808e4eda3fb5df76dc196376259a56d20c18f073.jpg
នារី

 ០៩-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Sririta Jensen រងការរិះគន់ពីអ្នកលេងអ៊ិនធឺណែតមួយចំនួនតូច ដោយសារហេតុផលមួយនេះ

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីកូនកាត់ Sririta Jensen បានបង្ហោះរូបភាពនៅលើគណនី Instagram ផ្ទាល់ខ្លួន ព្រមជាមួយនឹងអាហារពេញតុ ទំនងជាអាហារដែលតារាស្រីរូបនេះទទួលបានពីសំណាក់ហាងអាហារតាមអនឡាញ ហើយ Sririta ត្រូវធ្វើការផ្សព្វផ្សាយពីផលិតផលអាហារទាំងនោះ ដូចគ្នានឹងតារាផ្សេងទៀតដែរ ដោយហេតុថា ស្របពេលដែលមេរោគកូវីដ១៩ កំពុងរាតត្បាតខ្លាំង ការកុម្ម៉ង់អាហារតាមអនឡាញកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ នៅពេលដែល Sririta Jensen បង្ហោះបែបនេះ ស្រាប់តែមានអ្នកលេងអ៊ិនធឺណែតម្នាក់ចូលខមមិនថា៖ មិនមែនចង់រិះគន់នោះទេ តែអំឡុងពេលនៃការកាក់ខ្លួនក្នុងផ្ទះ តារាៗសម្បូរអាហារបរិភោគពេញផ្ទះ ស្របពេលដែលអ្នកក្រស្ទើររកអាហារហូបគ្មាន នេះបង្ហាញឲ្យឃើញថាសង្គមថៃគ្មានភាពស្មើគ្នាពិតមែន។

បន្ទាប់ពីមានអ្នកខមមិនរិះគន់បែបនេះហើយ ក៏មានអ្នកលេងអ៊ិនធឺណែតជាច្រើននាក់ផ្សេងទៀតចូលទៅឆ្លើយតបថា នេះមិនមែនជាការរិះគន់នោះទេ តែវាគឺជាការពិត ព្រោះសង្គមណា ប្រទេសណាក៏បែបនេះដែរ។ សូមអបអរចំពោះ Sririta ផងដែលមានអាហារបរិភោគគ្រប់គ្រាន់ តែបើអាច ជួយបរិច្ចាគទៅអ្នកក្រីក្រខ្លះផង។

រហូតមកទល់នេះ មិនទាន់ឃើញសាមីខ្លួន Sririta Jensen ចេញមកបកស្រាយយ៉ាងណានោះទេ ប៉ុន្តែអ្នកគាំទ្រខ្លះបានលើកឡើងថា Sririta Jensen និងស្វាមីក៏បានបរិច្ចាគទឹកប្រាក់ និងសម្ភារៈពេទ្យដើម្បីជួយសង្គមច្រើនដែរ ដូច្នេះមិនគួររិះគន់នាងត្រឹមរឿងកំប៉ិកកំប៉ុកបែបនេះទេ៕

រូបថតរបស់ Sririta ដែលរងការរិះគន់
រូបថតរបស់ Sririta ដែលរងការរិះគន់
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen និងស្វាមី
Sririta Jensen និងស្វាមី
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T