តារាល្បីកំពុងឡើងកូដ ស្រាប់តែធ្លាក់ដល់បាត! ក្រោយរូបភាពនាងជក់បារី និងចាក់សាក់ ត្រូវគេទម្លាយ

//s5.kh1.co/6c/6c9483d713fce0da13afba849d55e9ffc7340636.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងដែលកំពុងតែរះ នៅក្នុងវិស័យសិល្បៈកូរ៉េ នាង Han So Hee ពេលនេះស្រាប់តែត្រូវគេរិះគន់យ៉ាងចាស់ដៃ ពាសពេញបណ្ដាញអ៊ីនធើណែត ដោយសាតែរូបថតកាលពីអតីតកាលរបស់នាង។

កូរ៉េខាងត្បូង ៖ តារាសម្តែងដែលកំពុងតែរះ នៅក្នុងវិស័យសិល្បៈកូរ៉េ នាង Han So Hee ពេលនេះស្រាប់តែត្រូវគេរិះគន់យ៉ាងចាស់ដៃ ពាសពេញបណ្ដាញអ៊ីនធើណែត ដោយសាតែរូបថតកាលពីអតីតកាលរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រីស្អាត Han So Hee ដែលបច្ចុប្បន្នកំពុងសម្តែង រឿង The World of the Married របស់ទូរទស្សន៍ JTBC ថ្មីៗនេះទទួលនូវការចាប់អារម្មណ៍ខ្លាំង នៅក្នុងផ្លូវអវិជ្ជមាន បន្ទាប់ពីរូបភាពចាស់ៗរបស់នាង ត្រូវបានទម្លាយចេញ។

គួរបញ្ជាក់ផងដែរថា រូបភាពចាស់ៗរបស់នាង បានបង្ហាញថានាងមានស្នាមសាក់ធំៗជាច្រើនកន្លែង នៅលើដងខ្លួន ថែមទាំងថតរូបជក់បារីទៀតផង។

ទោះបីជាយ៉ាងនេះក្ដី ហេតុតែចង់ក្លាយជាតារាសម្ដែង Han So Hee សុខចិត្តលុបស្នាមសាក់របស់ខ្លួនចោល។ រហូតមកដល់ពេលនេះ មានតែស្នាមតិចៗប៉ុណ្ណោះ ដែលអាចមើលឃើញ នៅលើកំភួនដៃរបស់នាង។

យ៉ាងណាមិញ មិត្តភក្តិរបស់នាង បានបង្ហោះសារអំពាវនាវ សុំឲ្យសង្គមកូរ៉េ បញ្ឈប់គំនិតអគតិចំពោះការចាក់សាក់លើរាងកាយ។

ជាការពិតណាស់ បន្ទាប់ពីទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងឡើង ពេលមកធ្វើជាតារាសម្ដែង Han So Hee ក៏ត្រូវប្រឈមមុខនឹងមតិវិះគន់ខ្លាំងមិនធម្មតាផងដែរ។

មិត្តភក្តិរបស់នាងបានចេញមុខការពារនាង និងរិះគន់សង្គមកូរ៉េចំពោះទស្សនៈដែលថា តារាប្រុសអាចមានស្នាមសាក់ អាជក់បារីបាន ប៉ុន្តែតារាស្រីគឺមិនអាចនោះទេ ទើបពួកគេព្យាយាមរិះគន់ និងជាន់ពន្លិច Han So Hee

មិត្តរបស់ Han So Hee បានបន្តការតវ៉ាទៀតថា រូបភាពទាំងនោះ ជារូបដែល Han So Hee ថតកាលពីពេលដែលនាង នៅជាតារាបង្ហាញម៉ូត។ ពេលនោះគ្មានអ្នកណាចាប់អារម្មណ៍ រិះគន់នាងឡើយ ប៉ុន្តែនៅពេលដែលនាងបានល្បី ក្លាយជាតារាសម្ដែង មនុស្សជាច្រើនក៏រិះគន់នាង ចំពោះរឿងអតីតទាំងនេះ៕

ទស្សនារូបភាពខាងក្រោម ៖

Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T