ឆ្លងកាត់ច្រើនថ្ងៃLydia និងស្វាមី ដោះម៉ាស់ចេញបង្ហាញសុខទុក្ខនិងសម្រស់ស្ទើរមិនគួរឲ្យជឿ(មានវីដេអូ)

//s5.kh1.co/74/74732838cc6cdc1fb15a92963f6a997670903ba7.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះតារាប្រុសស្រី លោក Matthew និង Lydia បានចេញមក និយាយរៀបរាប់ ពីការសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ អស់រយៈពេល ២៧ ថ្ងៃ ដោយបានបង្ហាញមុខមាត់ គ្មានការពាក់ម៉ាស ជាពិសេស ក៏បានបង្ហាញឲ្យឃើញ ពីទឹកមុខ ដ៏ស្រស់បស់ ព្រមជាមួយនឹងស្នាមញញឹម របស់អ្នកទាំងពីរ ផងដែរ

ថៃ៖ បន្ទាប់ពី តារាប្រុសស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ ដែលជាគូស្វាមីភរិយានឹងគ្នារវាង លោក Matthew និង​ នាង Lydia បានចេញមកប្រកាស ថាខ្លួនឆ្លងវីរុស Covid-19 ព្រមទាំងទទួលបាន ការព្យាបាលភ្លាមៗនោះ អ្នកទាំងពីរ ក៏តែងតែ បានរៀបរាប់ពីអាការៈរបស់ខ្លួន តាមបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានជ្រាប ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ការបង្ហើបប្រាប់ពី អាការៈរបស់អ្នកទាំងពីរ នៅខណៈពេល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ  ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយ ដោយបានដឹងថា អ្នកទាំងនៅតែមានសុខភាពល្អ បើទោះបីជា ការធ្វើតេស្ដនៅតែមានផលវិជ្ជមាន ក៏ដោយ។

ថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ  ស្រាប់តែបានចេញមក និយាយរៀបរាប់ ពីការសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ អស់រយៈពេល ២៧ថ្ងៃ តែអ្វីដែលសំខាន់នោះគឺ ពួកគេបានបង្ហាញមុខមាត់ដោយ គ្មានការពាក់ម៉ាស ជាពិសេស ក៏បានបង្ហាញពីមុខមាត់ដ៏ស្រស់បស់ និងស្នាមញញឹម ទៅដល់ហ្វេនៗជាច្រើន ដែលធ្វើឲ្យឃើញថា អ្នកទាំងពីរពិតជាមានភាពរឹងមាំ និងតស៊ូជម្នះ លើជំងឺដ៏កាចសាហាវមួយនេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 Matthew 
 Matthew 
 Lydia 
 Lydia 
 Matthew និង Lydia 
 Matthew និង Lydia 
 Matthew និង Lydia 
 Matthew និង Lydia 
 Matthew និង Lydia 
 Matthew និង Lydia 
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
រូបភាព ដែល Matthew និង Lydia បង្ហាញមុខមាត់
វីដេអូដែល  Matthew និង Lydia បង្ហាញមុខមាត់ស្រស់ៗ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T