ក្រុងមួយនៅអ៊ុយក្រែនជីករណ្តៅសពរាប់រយកន្លែង ដើម្បីបំភ័យអ្នកស្រុកឲ្យស្នាក់នៅក្នុងផ្ទះ ខណៈវីរុសកូរ៉ូណារាតត្បាត (មានវីដេអូ)

//s5.kh1.co/b6/b66a64f304ce8afad7d5ed29cc7bb2fe277bec27.jpg
សង្គម

 ០៩-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុងមួយនៅអ៊ុយក្រែនជីករណ្តៅសពរាប់រយកន្លែង ដើម្បីបំភ័យអ្នកស្រុកឲ្យស្នាក់នៅក្នុងផ្ទះ ខណៈវីរុសកូរ៉ូណារាតត្បាត

អ៊ុយក្រែន៖ បច្ចុប្បន្ននេះ អ៊ុយក្រែនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុប ដែលរងគ្រោះដោយសារវីរុសកូរ៉ូណា ហើយមូលហេតុនេះបានជំរុញឲ្យថ្នាក់ដឹកនាំគ្រប់កម្រិតរួមមានអភិបាលក្រុងជាដើម បានចាត់វិធានការទប់ស្កាត់ និងណែនាំប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួនឲ្យយល់ដឹងពីរបៀបការពារតាមដែលអាចធ្វើទៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពនៅទីបញ្ជុះសព
ទិដ្ឋភាពនៅទីបញ្ជុះសព

តួយ៉ាង អភិបាលក្រុង Dnipro គឺលោក Borys Filatov ដែលគ្រប់គ្រងប្រជាជនក្នុងក្រុងជិត លាននាក់ បានបញ្ជាឲ្យអាជ្ញាធររៀបចំជីកផ្នូរថ្មីជាង ៦០០កន្លែង និងត្រៀមថង់ប្លាស្ទិកកម្រាស់ក្រាស់ជាច្រើន សម្រាប់ដាក់សាកសពដែលរំពឹងថានឹងស្លាប់ដោយសារជំងឺកូវីដ-១៩ នាពេលខាងមុខ ដែលបច្ចុប្បន្នទីក្រុងនេះមានអ្នកផ្ទុកវីរុស ជាងដប់នាក់ប៉ុណ្ណោះ។ ហើយវិធានការដ៏ក្ដៅគគុកមួយនេះ គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាជនយល់ដឹងពីគ្រោះថ្នាក់ ប្រសិនបើពួកគេមិនគោរពច្បាប់ស្នាក់នៅដាច់ដោយឡែក (Social Distancing) ដែលអនុម័តដោយរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺថ្មី។

ទិដ្ឋភាពនៅទីបញ្ជុះសព
ទិដ្ឋភាពនៅទីបញ្ជុះសព

អ្នកនាំពាក្យរបស់ក្រុង Dnipro គឺលោកស្រី Yulia Vitvitska បានបញ្ជាក់ប្រាប់សារព័ត៌មានមួយថា ទីក្រុងនេះបានជីកផ្នូរចំនួន ៦១៥កន្លែង និងថង់ប្លាស្ទិកសម្រាប់រុំសាកសពចំនួន ពាន់ ត្រៀមទទួលអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ លោកអភិបាលក្រុង Borys Filatov ក៏បានលើកឡើងថា បុគ្គលិកពេទ្យនឹងមិនអនុញ្ញាតឲ្យធ្វើកោសល្យវិច័យលើមនុស្សដែលគេជឿថា បានស្លាប់ដោយសារជំងឺកូវីដ-១៩​ នោះទេ។

ពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានមហាជនជាច្រើនធ្វើការបញ្ចេញមតិផ្សេងៗគ្នា ដោយអ្នកខ្លះបានលើកឡើងថា ការធ្វើបែបនេះគឺជាការបង្កភាពភិតភ័យថែមមួយកម្រិតទៀត ព្រោះប្រជាជនកំពុងតែភិតភ័យស្រាប់ទៅហើយ។ រីឯអ្នកមួយចំនួនទៀត បានកោតសរសើរចំពោះវិធីសាស្រ្ដមួយនេះ ព្រោះអាចបង្ខំឲ្យប្រជាជនមានការប្រុងប្រយ័ត្នដោយស្នាក់នៅក្នុងផ្ទះ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T