ក្បែរ៤០ឆ្នាំហើយ មុខមាត់Fan BingBing កាន់តែឥតខ្ចោះ ទោះមើលជិតបែបណាក៏ដោយ

//s5.kh1.co/31/31024e0a604ba771c998894cc461eeb60a911c95.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Fan BingBing ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតកោតសរសើរជាមួយនឹងរូបថត Selfie ជាច្រើនសន្លឹកដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម។

ចិន៖ ចាប់តាំងពីបាន វិលត្រឡប់មកឧស្សាហកម្មកម្សាន្តចិនវិញ Fan BingBing តែងតែស្ថិតក្នុងក្រសែភ្នែកទស្សនិកជនជានិច្ច មិនថារាល់សកម្មភាពណាមួយ តែងតែជាចំណុចផ្តោតការយកចិត្តទុកដាក់ ពីសំណាក់មហាជនផងដែរផងដែរ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយក៏បានសរសើរថា Fan BingBing ថាជានិមិត្តរូប នៃសម្រស់របស់ជនជាតិស្រី ចិនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ សម្រស់ស្រស់ស្អាតរបស់ តារាស្រីរូបនេះ ដូចជាទេពធីតាទាក់ទាញមនុស្សគ្រប់គ្នា ពេលបានបង្ហាញខ្លួន ដូចជាកាលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់Fan BingBing បានចែករំលែករូបថត ជាច្រើននៃទឹកមុខស្រស់ស្អាតជាមួយអ្នកគាំទ្រ។ 

ក្នុងនោះដែរ បើក្រឡេកមើល រូបថតនាងកាន់តែជិតនោះ  អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្បែកមុខរបស់នាង ពិតជាសខ្ចីម៉ត់រលោង គ្មានស្នាមអាចម៍រុយ ឬក៏មានស្នាមជ្រីវជ្រួញអ្វីបន្តិចសោះឡើយ ទាំងដែលសម្រស់ គឺមិនប្រែប្រួលតាមវ័យ ដែលក្បែរ៤០ទៅហើយ គួរឲ្យសរសើរណាស់៕

បើចង់តែជ្រាបច្បាស់ សូមទស្សនារូបខាងក្រោម៖

Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T