ប្រការគួរ និងមិនគួរធ្វើ អំឡុងអាកាសធាតុក្តៅខ្លាំង!

//s5.kh1.co/6e/6e2acfdd1078b64e3ad2cb5450607d7bdf2e4ab2.jpg
នារី

 ០៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង ណែនាំ​ដោយ​ក្រសួង​សុខាភិបាលនា​ពេលកន្លង​មក។

ចូល​ដល់​ខែ​ចែត្រ អាកាសធាតុចាប់ផ្តើម​ក្តៅ​ខ្លាំង ពេល​ខ្លះ​អាច​ហក់​ឡើង​ក្បែរ ៤០អង្សារសេ អ៊ីចឹង​យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ទាំងអស់​គ្នា។ ខាង​ក្រោម​នេះ​ជា​ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​អំឡុង​អាកាសធាតុ​ក្តៅ​ខ្លាំង ណែនាំ​ដោយ​ក្រសួង​សុខាភិបាលនា​ពេលកន្លង​មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រការ​គួរ​ធ្វើ

មិន​ក្មេង ឬ​មនុស្ស​ចាស់​នោះ​ទេ យើង​ចាំបាច់​ថែទាំ​សុខភាព​នា​រដូវក្តៅ​ឲ្យ​បាន​ល្អ តាម​រយៈ​ការ​អនុវត្ត​នូវ​វិធានការ​ងាយៗ​ខាង​ក្រោម​នេះ។

– កាត់​បន្ថយ​ការ​ប៉ះ​នឹងកម្តៅ​ព្រះអាទិត្យ​ពេល​ថ្ងៃ ដោយ​ជ្រក​ក្រោម​ម្លប់​ឲ្យ​បាន​ច្រើន
– ស្លៀក​សម្លៀក​បំពាក់​រលុង សាច់​ស្តើងៗ ហើយ​ពណ៌​ស្រាលៗ
– ងូត​ទឹក​ត្រជាក់ ឬទឹក​ធម្មតា​ឲ្យ​បាន​ញឹក​ញាប់
– ផឹក​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា មិន​ត្រូវ​រង់ចាំ​ដល់​ពេល​ស្រេក​នោះ​ទេ
– ត្រូវ​មាន​អនាម័យ​ជាប់​ជានិច្ច ដោយ​លាង​ដៃ​នឹង​សាប៊ូ
– លាប​ឡេ​ការពារ​កម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និង​វ៉ែនតា​ពេល​ចេញក្រៅ។

២. ប្រការមិនគួរធ្វើ

ក្រៅ​ពី​យើង​ព្យាយាម​ធ្វើ​នូវ​ប៉ុន្មាន​រឿង​ខាង​លើ ក៏​នៅ​មាន​ប្រការ​គួរ​ចៀស​វាង​មួយ​ចំនួន​ខាង​ក្រោម​ដែរ នោះ​ទើប​មិន​មាន​បញ្ហា​ចោទ​ចំពោះ​សុខភាព ទោះ​បី​អាកាស​ក្តៅ​យ៉ាងណា​ក៏ដោយ។

– ចៀសវាង​នៅ​ក្រោម​ថ្ងៃ​ផ្ទាល់
– កុំ​ផឹក​គ្រឿងស្រវឹង និងភេសជ្ជៈដែលមានកំហាប់ជាតិស្ករខ្ពស់
– ចៀសវាង​អាហារ​ក្តៅៗ ឬ​ញ៉ាំ​អាហារ​ច្រើន​ហួស​កម្រិត
– កុំ​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​រមូល​ក្រពះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T