ស្រៀវជំនួស! Alek Teeradetch ថតវីដេអូធ្វើ Challenge ម៉្យាង គ្រាន់ឃើញហើយស្រៀវសាច់ជំនួស (មានវីដេអូ)

//s5.kh1.co/b8/b81bd71a1084b49e798f9eb87581b6c5f20af48b.jpg
នារី

 ០៩-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រទ្រាំមើល Challenge ដ៏ពិបាកនេះ ទាំងភិតភ័យជំនួស Alek Teeradetch

ថៃ៖ តារាសម្ដែងថៃរូបសង្ហាដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Alek Teeradetch បានបង្ហោះវីដេអូធ្វើ Challenge ម៉្យាងនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលមានឈ្មោះថា #handstandshirtchallenge ក្នុងអំឡុងពេលដែលតារាប្រុសរូបនេះកំពុងមានពេលទំនេរច្រើនក្នុងការស្នាក់នៅផ្ទះដើម្បីគេចខ្លួនពីវីរុសកូវីដ១៩ ដូចនឹងតារាល្បីៗផ្សេងទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែវីដេអូមួយនេះ បានធ្វើឲ្យអ្នកគាំទ្រទស្សនាហើយ ស្រៀវសាច់តាមតារាប្រុសរូបនេះមិនស្ទើរនោះឡើយ។ ក្នុងនោះ លោក Alek Teeradetch បានដោះអាវចេញ ហើយជើងទាំងពីររបស់លោក តោងជាប់ទៅនឹងជញ្ជាំង រីឯដៃទាំងពីរច្រត់ទៅនឹងឥដ្ឋ ប៉ុន្តែលោកត្រូវធ្វើយ៉ាងណារើសអាវដែលនៅលើឥដ្ឋមកពាក់វិញ ដោយមិនឲ្យជើងទាំងពីរធ្លាក់ចុះមកឡើយ។ បន្ទាប់ពីចំណាយពេលអស់ប្រហែលមួយនាទី លោកក៏ធ្វើ Challenge មួយនេះបានសម្រេចយ៉ាងលំបាកលំបិនបំផុត ធ្វើឲ្យអ្នកគាំទ្រទស្សនាហើយ ស្ងើចសរសើរលោកមិនស្ទើរនោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានផ្ញើ Challenge នេះបន្តទៅលោក Boy Pakorn លោក Jame Jirayu និង លោក Great Warinthon ផងដែរ ប៉ុន្តែលោក Boy Pakorn បែរជាឆ្លើយតបទៅវិញទាំងមិនខ្វល់ថា៖ "ខ្ជិលធ្វើណាស់ លើកអាវមកពាក់ធម្មតា មិនស្រួលជាងហី!"

ចុះអ្នកទាំងអស់គ្នាវិញ តើយល់យ៉ាងណាចំពោះវីដេអូ Challenge មួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Challenge

Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Alek Teeradetch
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T