កូឡុំប៊ី៖ កាលពីថ្ងៃទី២៩​ ខែមីនាកន្លងទៅនេះ ពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅប្រមូលផ្ដុំគ្នា ធ្វើការបួងសួងដើមឈើមួយដើម ដែលមានលេចចេញជារូបរាងព្រះយេស៊ូ ក្នុងទីក្រុង Magangue ភាគខាងជើងនៃប្រទេសកូឡុំប៊ី បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទប្រទេសបានចំនួន៤ថ្ងៃប៉ុណ្ណោះ ដើម្បីកាត់បន្ថយការរីករាលដាលវីរុសកូវីដ-១៩

អ្នកស្រុកម្នាក់ បានឲ្យដឹងដែរថា ពលរដ្ឋជាច្រើនបានរត់មកប្រមូលផ្ដុំគ្នានៅពីមុខដើមឈើ ដោយមានកាន់ទានក្នុងដៃ ហើយប្រែក្លាយជាកន្លែងសក្ការៈបូជា ដើម្បីបួងសួងឲ្យព្រះជាម្ចាស់ ការពារពួកគេពីជំងឺ និងជួយកម្ចាត់បិសាចឲ្យចេញពីពិភពលោកនេះ។ ពេលនោះដែរ ពួកគេមិនបានពាក់ម៉ាស់ការពារ ឬស្រោមដៃ និងមិនឈរឲ្យឆ្ងាយពីគ្នាឡើយ។

យ៉ាងណាមិញ ប៉ូលិសត្រូវបានគេទំនាក់ទំនងទៅ ហើយការជួបជុំនោះក៏ត្រូវបានបំបែកដោយជោគជ័យ។

គួររម្លឹកដែរថា ប្រទេសកូឡុំប៊ី បានប្រកាសពីការបិទទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែមីនាមកម៉្លេះ និងរំពឹងបើកឡើងវិញ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៣ ខែមេសា តែក្រោយមក ក៏ត្រូវបានពន្យារយ៉ាងហោចណាស់រហូតដល់ថ្ងៃទី២៧ ខែមេសាខាងមុខនេះ៕     

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

ដើមឈើដែលចេញរូបរាងជាព្រះយេស៊ូ
ទិដ្ឋភាពនៃការប្រមូលផ្ដំុបួងសួង
ដើមឈើនៅពេលថ្ងៃ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ