ក្ដៅៗ! Barcelona លែងចង់បានខ្សែបម្រើស្លាបលំដាប់ជួរមុខនៅ Premier League ម្នាក់នេះហើយ

//s5.kh1.co/e9/e9d784a01e544891d4bce79a091af7ab6c26cd0e.jpg
កីទ្បា

 ០៩-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Barcelona លែងចង់បានខ្សែបម្រើស្លាប Willian របស់ Chelsea ហើយ

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានបោះបង់គំនិតក្នុងការចុះកុងត្រាយកខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Willian

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិប្រេស៊ីល នឹងចែផ្លូវគ្នាជាមួយ Chelsea នៅថ្ងៃទី៣០ ខែមិថុនាខាងមុខ បន្ទាប់ពីធ្វើការចរចាបន្តកុងត្រាថ្មីជាមួយក្លិបមិនបានសម្រេច ហើយរូបគេនឹងចាកចេញទៅដោយគ្មានតម្លៃខ្លួន។

  កីឡាករ Willian
  កីឡាករ Willian

មូលហេតុ ដែលការចរចានោះមិនត្រូវរូវគ្នាគឺដោយសារ Willian ចង់បានកុងត្រាថ្មីរយៈពេល៣ឆ្នាំ តែក្លិបដែលមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍ ត្រៀមផ្ដល់ឲ្យគាត់ត្រឹម២ឆ្នាំប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់កាសែត​ Sport ភ្នាក់ងារ របស់ Willian លោក Kia Joorabchian បានរៀបចំផ្លូវឲ្យជម្រើសជាតិប្រេស៊ីលរួចរាល់ហើយ ដោយបានទៅចរចាលក្ខខណ្ឌមួយចំនួនជាមួយក្លិប Barcelona។

  កីឡាករ Willian
  កីឡាករ Willian

ក្លិបយក្សនៅតំបន់កាតាឡាន់ មានចំណាប់អារម្មណ៍លើ Willian ជាយូរណាស់មកហើយ ពោលកាលពីឆ្នាំ២០១៨  ពួកគេធ្លាប់ដាក់សំណើ៥០លានផោន ដើម្បីផ្ទេរយកខ្សែបម្រើស្លាបរូបនេះថែមទៀតផង។

យ៉ាណាមិញ ប្រភពខាងលើបានបន្ថែមថា Barca បានប្តូរចិត្តលែងចង់បាន Willian បន្ទាប់ពីកីឡាករវ័យ៣១ឆ្នាំ ទាមទារប្រាក់ពលកម្មខ្ពស់ និងចង់បានកុងត្រារហូតដល់ទៅ៣ឆ្នាំ។ ជាមួយគ្នានេះ ក្លិបជើងឯក La Liga ២៦សម័យ បានបង្វែរទិសដៅទៅ សម្លឹងរកកីឡាករក្មេងៗវិញ នៅរដូវក្ដៅខាងមុខ។

  កីឡាករ Willian
  កីឡាករ Willian

គួរឲ្យដឹងដែរថា បើទោះជា Barca មិនត្រូវការ Willian តែក៏នៅមានក្លិបធំៗចំនួន២ទៀត នៅបើកទ្វារចាំទទួលរូបគេ ក្នុងនោះបើយោងតាមការបញ្ជាក់របស់កាសែត Daily Mail ក្លិបយក្សបារាំង Paris Saint-Germain និង Tottenham Hotspur សុទ្ធតែចាប់ចិត្តទៅលើម្ចាស់អាវលេខរបស់ Chelsea រូបនេះ៕

ប្រភពDailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T