បានមែនជើងក្រោម Liverpool កាន់តែមាំហើយ! Klopp ចង់បានរនាំងការពារសំខាន់ម្នាក់របស់ Sevilla មកចាប់ដៃគូជាមួយ Van Dijk

//s5.kh1.co/ac/ac91e896dd6fe75e96f3ae037f9b96f57d7197f5.jpg
កីទ្បា

 ០៨-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Klopp ចាប់ចិត្តចង់បានខ្សែការពារ Diego Carlos រ​បស់ Sevilla មកចាប់ដៃគូជាមួយ Van Djik

អេស្ប៉ាញ៖ ថ្វីបើបច្ចុប្បន្នរាល់សកម្មភាពប្រកួតតាមបណ្ដាលីគធំៗនៅតំបន់ត្រូវបានផ្អាក ដោយសារជំងឺរាតត្បាត Covid-19 ក៏ពិតមែន ប៉ុន្តែដំណឹងលេចឮនៃការដោះដូរកីឡាករសម្រាប់រដូវក្ដៅខាងមុខ នៅតែបន្តកើតមានដដែល តួយ៉ាងក្នុងថ្ងៃនេះ បើយោងតាមរបាយការណ៍របស់កាសែតអេស្ប៉ាញ Marca ក្លិបហង្សក្រហម Liverpool មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារក្រុម Sevilla កីឡាករ Diego Carlos

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Diego Carlos
  កីឡាករ Diego Carlos

ប្រភពខាងលើបានបន្ថែមទៀតថា អ្នកចាត់ការទូទៅក្រុមហង្សក្រហម លោក Jurgen Klopp ចង់បាន Carlos មកចាប់ដៃគូជាមួយរនាំងការពារសំខាន់ប្រចាំក្រុមកីឡាករ Virgil van Dijk បើទោះជាមានកីឡាករ Joe Gomez, Joel Matip និង Dejan Lovren ដែលត្រៀមលេងនៅតំបន់ការពារកណ្ដាលនោះហើយក៏ដោយ។

  កីឡាករ Virgil van Dijk
  កីឡាករ Virgil van Dijk

យ៉ាងណាមិញសម្រាប់កីឡាករ Carlos ផ្ទាល់ក៏ធ្លាប់បង្ហើបប្រាប់ពីបំណងចាកចេញពីក្លិប Sevilla ទៅចូលរួមជាមួយក្លិបគីឡូធ្ងន់ជាងនេះ ដោយខ្សែការពារវ័យ២៧ឆ្នាំ បានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំដឹងច្បាស់ថាការមកលេងនៅ Sevilla គឺជាជំហានដ៏ធំមួយក្នុងអាជីពរបស់ខ្ញុំព្រោះទីនេះជាក្លិបធំមួយ។ ហើយប្រសិនបើថ្ងៃណាមួយ ខ្ញុំចាកចេញ លុះត្រាតែក្លិបថ្មីនោះ ស្ថិតក្នុងចំណោមក្លិបកំពូលលើពិភពលោក។

   កីឡាករ Diego Carlos
 កីឡាករ Diego Carlos
 កីឡាករ Diego Carlos

គួរឲ្យដឹងដែរថា មិនមែនមានតែ Liverpool ទេ ដែលចាប់ចិត្តចង់បានខ្សែកាពារសញ្ជាតិប្រេស៊ីល ក្នុងនោះក្លិបយក្សទាំង៣នៅអេស្ប៉ាញរួមមាន Real Madrid, Barcelona និង Atletico Madrid ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើ Carlos ផងដែរ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T