ថ្លៃគួរសម! Wolves ប្រាប់ Liverpool ថាបើចង់បាន Traore ត្រូវចំណាយលុយចំនួន....

//s5.kh1.co/ab/aba8218191d881a50875d2aaf8e36443dacfb8de.jpg
កីទ្បា

 ០៨-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Wolves ប្រាប់ឲ្យ Liverpool ទម្លាក់លុយ៧០លាន ប្រសិនបើចង់បានខ្សែប្រយុទ្ធ Adama Traore

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Adama Traore ខណៈក្រុម Wolverhampton Wanderers ទាមទារ ៧០លានផោន (ឬប្រមាណ ៨៦លានដុល្លារ) សម្រាប់តម្លៃខ្លួនកីឡាកររូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធស្លាប Adama Traore
  ខ្សែប្រយុទ្ធស្លាប Adama Traore

Traore បានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលក្នុងរដូវកាលនេះ ពោលគេរកបាន ៦គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១០ដង ថែមទាំងជួយក្រុមលោក Nuno Espirito Santo ឡើងដល់វគ្គ១៦ក្រុមពានរង្វាន់ UEFA Europa League ថែមទៀតផង។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត ​​Football Insider ទម្រង់លេងរបស់ Traore បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗចំនួន៣រួមមាន Liverpool, Barcelona និង Real Madrid ។

 ខ្សែប្រយុទ្ធស្លាប Adama Traore
 ខ្សែប្រយុទ្ធស្លាប Adama Traore

ប្រភពខាងលើបានបន្ថែមទៀតថា Traore ជាគោលដៅកំពូលរបស់លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុម Liverpool ព្រោះគេអាចជាអ្នកជំនួសកន្លែង Sadio Mane ឬ Mohamed Salah ប្រសិនបើមានម្នាក់ ក្នុងចំណោមអ្នកទាំងពីរចាកចេញ ខណៈក្រុមចចកខ្មៅ Wolves បានដាក់តម្លៃខ្លួនខ្សែប្រយុទ្ធស្លាបវ័យ២៤ឆ្នាំ​ រហូតដល់៧០លានផោនឯណោះ។

លោក​ Klopp ធ្លាប់និយាយសរសើរ Traore យ៉ាងដូច្នេះថា៖

គាត់ជាកីឡាករដែលពោរពេញដោយទេពកោសល្យ។ អ្នកប្រហែលគិតថាគាត់មិនមែនក្មេងនោះទេ ប៉ុន្តែជាក់ស្ដែងគាត់នៅក្មេងណាស់។ Wolves ពិតជាសំណាងដែលមានគាត់។

លោក Jurgen Klopp
លោក Jurgen Klopp
លោក Jurgen Klopp

គួររម្លឹកផងដែរថា Wolves បានផ្ទេរយក Traore ពីក្លិប Middlesbrough ក្នុងតម្លៃកំណត់ត្រាប្រចាំក្លិប ២០លានផោន កាលពីឆ្នាំ២០១៨៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T