ចុមយក្ស! ក្លិបចំនួន៣ ដាក់រ៉ាដាចង់បានមកលើ Super Star របស់ Man City ម្នាក់នេះ

//s5.kh1.co/d2/d2413a1e487ece3182d9a6d7601d09db87e3aecf.jpg
កីទ្បា

 ០៨-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្លិប Real Betis, Vissel Kobe និង Inter Miami ដាក់សំណើមកកាន់ David Silva

អង់គ្លេស៖ ប្រធានក្រុមរបស់មេឃខៀវ Manchester City កីឡាករ David Silva ត្រូវបានរាយការណ៍មកថា បានទទួលសំណើពីក្លិបចំនួន៣ ចង់បានរូបគេទៅចូលរួមជាមួយ ក្រោយចាកចេញពីកីឡដ្ឋាន Etihad។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ David Silva
 កីឡាករ David Silva

កុងត្រាកីឡាករចាស់វស្សា Silva ជាមួយ Man City នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះ ហើយគេក៏បានបញ្ជាក់ថា នឹងចាកចេញពីក្លិបជើងឯកក្របខណ្ឌ Premier League រដូវកាលមុនផងដែរ ដោយមិនបន្តកុងត្រាថ្មីទៀតនោះទេ។

បើទោះបីជាពិភពលោកកំពុងតែរងការវាយប្រហារដោយសារជំងឺ COVID-19 ប៉ុន្តែ Silva នៅតែទទួលសំណើពីក្លិបក្នុងប្រទេស អេស្ប៉ាញ ជប៉ុន និង អាមេរិក។ បើតាម The Daily Star ក្លិប Real Betis, Vissel Kobe និង Inter Miami សុទ្ធតែបានដាក់សំណើមកកាន់ខ្សែបម្រើវ័យ៣៤ឆ្នាំ។

 កីឡាករ David Silva
 កីឡាករ David Silva

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រុមរបស់លោក Pep Guardiola ក៏មិនជំទាស់ជុំវិញការចាកចេញរបស់កីឡាករជម្រើសជាតិអេស្ប៉ាញផងដែរ ខណៈនៅរដូវកាលនេះ គេរកបានគ្រាប់បាល់៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៧លើក។

គួរឲ្យដឹងដែរថា គិតចាប់តាំងពីផ្លាស់ពី Valencia មកកាន់ទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៨ David Silva ចូលលេងឲ្យ Manchester City បានសរុប៤២៣ប្រកួត ក្នុងនោះគេរកគ្រាប់បាល់បាន៧៣គ្រាប់៕

 កីឡាករ David Silva
 កីឡាករ David Silva

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T