មូលហេតុ ក្រុមសែងសាកសពបណ្តើរ រាំបណ្តើរ ដែលកំពុងល្បីពេញហ្វេសប៊ុក ធ្វើបែបនេះមកពី....

//s5.kh1.co/c2/c2bd179bd4f442a2efa3a1f9a964356a2bc5d850.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

របាំពិធីបុណ្យសពមឈូសវីដេអូ បានក្លាយជាវីដេអូគួរឱ្យអស់សំណើច សម្រាប់ពីសំណាក់ អ្នកលេងអ៊ីនធើណែតបំបាត់ការអផ្សុករបស់ពួកគេ។

បរទេស៖ ប្រសិនបើអ្នកបានចំណាយពេល ភាគច្រើនរបស់អ្នកលេងអ៊ីនធើណែត (មនុស្សភាគច្រើន) បន្ទាប់មកអ្នកប្រាកដជាបានទស្សនាវីដេអូខ្លីដែលគេយកមកកាត់ត សម្រាប់ធ្វើ meme បំបាត់ការអផ្សុក  ស្របពេលដែលកន្លងមកនេះ មានសកម្មភាពមួយដែលក្នុងវីដេអូនោះ រាំសប្បាយក្នុងពិធីបុណ្យសព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Pallbearers ត្រូវបានគេស្គាល់ថាជារបាំប្រពៃណីដ៏ចម្លែកមួយ ដែលពួកគេត្រូវអបអរ​ និងសប្បាយ ក្នុងអំឡុងពេលពិធីបុណ្យសពអាហ្វ្រិក។ ក្រុមគ្រួសាររបស់ម្ចាស់សព អាចជួលពួកគេមកកាន់ មឈូសស្លៀកពាក់ឯកសណ្ឋានតាមប្រពៃណី ហើយរាំជាមួយគ្នា នៅពេលពួកគេសែងមឈូសសពក្នុងកម្មវីធី។

 គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនចង់ចូលរួមពិធីបុណ្យសព ដើម្បីមើលពួកគេដែលមកសម្តែង ក្នុងកម្មវីធីសព ជាពិសេស វាមិនត្រឹមតែកាត់បន្ថយលែងមានទួញសោកនោះទេ វាថែមឲ្យមានបរិយាកាស ទៅជាសប្បាយថែមមួយកម្រិតទៀត។

ប៉ុន្តែកាលពីថ្មីៗនេះ វីដេអូមួយនេះ​ ត្រូវបានពេញនិយមសម្រាប់មនុស្សលើទូទាំងសកលលោក ជាពិសេសអ្នកនិយមលេងអ៊ីនធើណែត បានកាត់តវីដេអូ ធ្វើវីដេអូប្លែកៗសម្រាប់ពួកគេ៕

ចង់ដឹងទេថា មានវីដេអូអ្វីខ្លះ តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

https://s5.kh1.co/__image/w=533,h=653,q=100/9e/9e67b76fe173c671489e00e99787340de7511741.jpg
https://s5.kh1.co/__image/w=650,h=353,q=100/77/774c289edb3eda7607995f8f6532d63ec86b2cfb.jpg
https://s5.kh1.co/__image/w=650,h=366,q=100/27/2781ecb65677b6572d3dd5c2f3a7a47738f0ffb7.png
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T