Cute តាំងពីក្មេងហ្មង! សម្រស់កាលពីក្មេងរបស់ DJ Soda គួរឲ្យក្នាញ់មិនចាញ់បច្ចុប្បនុ្ន

//s5.kh1.co/5b/5ba2bbd6ab44a7c42a0e08aeda55f75eacaa4d54.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដោយសារថ្ងៃនេះ ជាថ្ងៃកំណើតរបស់នាង ស្រីស្អាតល្បីឈ្មោះដែលគេស្គាល់ថាជា DJ Soda បានបង្ហាញរូបភាព កាលពីក្មេងរបស់នាង ចែកជូនឲ្យប្រិយមិត្តបានឃើញ។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ DJ Soda ជាតារាស្រីដ៏មានប្រជាប្រិយភាព ដែលបច្ចុប្បន្ននេះ នាងកាន់តែមានឈ្មោះល្បីល្បាញ មានអ្នកគាំទ្រច្រើន ទាំងក្នុងប្រទេសកូរ៉េ និងនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែនាងជាតារាស្រី មានសម្រស់ស្រស់ស្អាត និងកំពុងពេញនិយមខ្លាំង ទើបមនុស្សជាច្រើនស្មានមិនដល់ថា ឆ្នាំនេះនាងចូលវ័យ ៣៣ឆ្នាំទៅហើយ (អាយុកូរ៉េ)។

ទោះបីជាយ៉ាងនេះក្ដី ស្រីស្អាត ស៊ិចស៊ី មុខ Cute គួរឲ្យស្រលាញ់ម្នាក់នេះ នៅតែក្មេងជាងវ័យជានិច្ច សម្រាប់ហ្វេនៗរបស់នាង។

យ៉ាងណាមិញ នៅក្នុងថ្ងៃកំណើតរបស់នាងឆ្នាំនេះ ស្រីស្អាត Soda ក៏បានបង្ហោះរូបភាព កាលពីក្មេងរបស់នាង ឲ្យប្រិយមិត្តបានឃើញផងដែរ។

ហ្វេនៗបានពោលសរសើរថា នាងពិតជាគួរឲ្យស្រលាញ់ គួរឲ្យក្នាញ់មិនចាញ់ពេលបច្ចុប្បន្នឡើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda កាលនៅក្មេង
DJ Soda កាលនៅក្មេង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T