ចេះម្ល៉េះ! Barca គ្រោងយកកីឡាករដែលខ្លួនឈប់​ប្រើ មក​ប្តូរជាមួយគេ

//s5.kh1.co/8e/8e11adb9868ce61f51ccf5f7f38ee8946771c30c.jpg
កីទ្បា

 ០៨-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងជួបចរចាជាមួយក្លឹបសេះបង្កង់ Juventus ទាក់ទងនឹងការផ្ទេរកីឡាករនៅរដូវក្តៅខាងមុខនេះ។

ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងជួបចរចាជាមួយក្លឹបសេះបង្កង់ Juventus ទាក់ទងនឹងការផ្ទេរកីឡាករនៅរដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Calciomercato ក្លឹបអ្នកមានបុណ្យកំពុងចង់បានខ្សែបម្រើជម្រើសជាតិ អ៊ីតាលីដែលកំពុងលេងឱ្យក្លឹប Juventus គឺកីឡាករ Federico Bernardeschi ប៉ុន្តែក្លឹបជើងឯកអេស្ប៉ាញមួយនេះ គ្រោងនឹងប្រើប្រាស់កីឡាកររបស់ខ្លួន ២រូបដើម្បីប្តូរ។

កីឡាករ Federico Bernardeschi
កីឡាករ Federico Bernardeschi

ដើម្បីធ្វើការផ្លាស់ប្តូរដែលល្អសម្រាប់ខ្លួន ក្លឹប Juventus បានស្នើយកកីឡាករ ២រូបពីក្លឹប Barcelona រួមមាន ខ្សែបម្រើជម្រើសជាតិក្រូអាត កីឡាករ Ivan Rakitic និងខ្សែការពារជម្រើសជាតិបារាំង កីឡាករ Samuel Umtiti ខណៈដែលកីឡាករទាំងពីរនេះក៏ចាប់អារម្មណ៍ក្របខណ្ឌ Serie A ដែរ។ យ៉ាងណា មិនទាន់មានការឆ្លើយតបពីភាគីក្លឹប Barcelona តាមសំណើរបស់ក្លឹប Juventus នៅឡើយទេ។

កីឡាករ Ivan Rakitic
កីឡាករ Ivan Rakitic

ស្របតាមស្ថានភាពជាក់ស្តែង កីឡាករទាំងពីររូបរបស់ក្លឹបយក្សអេស្ប៉ាញមួយនេះ ហាក់មិនសូវស្ថិតក្រោមការយកចិត្តទុកដាក់ពីលោក Quique Setién គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹបឡើយ ខណៈកីឡាករ Ivan Rakitic ដែលឈានចូលវ័យ ៣២ឆ្នាំទៅហើយនោះ នៅសល់កុងត្រាដល់រដូវកាលក្រោយ ចំណែកខ្សែការពារ Samuel Umtiti ដែលញ៉ាំញីដោយសាររបួសនោះ បានធ្លាក់ទម្រង់លេង និងបាត់បង់នាទីលេងយ៉ាងច្រើន ខណៈក្លឹបក៏មានបំណងលក់កីឡាកររូបនេះផងដែរ៕

កីឡាករ Samuel Umtiti
កីឡាករ Samuel Umtiti

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T