ធ្វើចឹងកើតទៀត! ក្រោយឮ Arsenal ចង់បាន ជម្រើសជាតិអេស្ប៉ាញកំពុងឡើងកូដរូបនេះ ចាប់ផ្ដើមរៀនភាសាអង់គ្លេស

//s5.kh1.co/30/306cd8f90936db5a62c5f2f7a04e9f5b30aab636.jpg
កីទ្បា

 ០៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយឮ Arsenal ចង់បាន ខ្សែការពារជម្រើសជាតិអេស្ប៉ាញកំពុងឡើងកូដ កីឡាករ Pau Torres ចាប់ផ្ដើមរៀនភាសាអង់គ្លេស

អេស្ប៉ាញ៖ គោលដៅនាំចូលរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Pau Torres បាននឹងកំពុងតែរៀនភាសាអង់គ្លេស ក្រោយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ស៊ើបសួរ Santio Cazorla អំពីរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Pau Torres
 កីឡាករ Pau Torres

ខ្សែការពារវ័យ២៣ឆ្នាំ Torres បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោឲ្យ Villarreal នៅរដូវកាលនេះ ក្រោយត្រឡប់មកពីចូលរួមជាមួយ Malaga ក្រោមកិច្ចសន្យាខ្ចីជើង កាលពីដើមរដូវកាលកន្លងទៅ។ តាមពិតទៅ Arsenal បានចាប់អារម្មណ៍ជម្រើសជាតិអេស្ប៉ាញតាំងពីទីផ្សារខែមករាមកម្ល៉េះ ពោលគឺមុនឈានដល់កិច្ចព្រមព្រៀងខ្ចីជើងកីឡាករ Pablo Mari ពីក្លិបប្រេស៊ីល Flamengo ទៅទៀត។

Torres បានបើកភ្លើងខៀវក្នុងការផ្លាស់មកកាន់ក្របខណ្ឌ Premier League ក្រោយចាប់ផ្ដើមរៀនភាសាអង់គ្លេស ស្របពេលដែលលីគកំពូលអេស្ប៉ាញសំរាកដោយសារកូវីដ១៩ ខណៈតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេគឺប្រមាណជា ៤៣លានផោន។

 កីឡាករ Pau Torres
 កីឡាករ Pau Torres

Torres បានបង្កភាពភ្ញា់ផ្អើលយ៉ាងខ្លាំងកាលពីដើមរដូវកាលកន្លងទៅ ដោយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំអេស្ប៉ាញ និងបានជំនួសតំណែងលេងរបស់សិស្សច្បង Sergio Ramos ក្នុងការប្រកួតដែលអេស្ប៉ាញយកឈ្នះម៉ាល់តា ដោយលទ្ធផល ៧ទល់នឹង០ ថែមទៀត។

គួរឲ្យដឹងដែរថា នៅក្នុងរដូវកាលនេះ Pau Torres ចូលលេងឲ្យ Villarreal គ្រប់ព្រឹត្តិការណ៍ទាំងអស់បាន២៦ប្រកួត រកបានគ្រាប់បាល់១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២លើក ក្នុងនាមជាខ្សែការពារកណ្ដាល៕

 កីឡាករ Pau Torres
 កីឡាករ Pau Torres

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T