ស្ងាត់ៗ ជា លាងឈែ ចូលធ្វើប៉ូលីស មិនដឹងយ៉ាងណាទេ បើប៉ូលីសម្នាក់នេះ សង្ហាម្លឹងៗ

//s5.kh1.co/bb/bb4e96b91ccae026a12b593c88b85254bee4048a.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជា លាងឈែ បានបង្ហោះនៅរូបភាពជាច្រើនសន្លឹកជាមួយឯកសណ្ឋានប៉ូលីស ឃើញថាលោកកាន់តែសង្ហាជាមុនទៅទៀត ពេលស្លៀកសម្លៀកបំពាក់មន្ត្រីប៉ូលីសបែបនេះ។

ភ្នំពេញ៖ ជា លាងឈែ ជាតារាប្រុសមួយរូប ដែលមានការគាំទ្រច្រើនពីទស្សនិកជន ជាពិសេសហ្វេនៗរបស់លោកផ្ទាល់។ ដោយរូបលោកកាន់តែមានប្រជាប្រិយភាពខ្លាំងមិនធ្មតា ក្នុងនោះដែររូបលោកក៏មានស្នាដៃជាច្រើននៅក្នុងវិស័យសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ តែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបលោកជានិច្ច មិនថាការសម្ដែងភាពយន្តនោះទេ។ ដោយ លាងឈែ ជាសិល្បករម្នាក់ដែលមានមុខមាត់ស្អាត ជាពិសេសរូបរាងរបស់លោកពិតជាសង្ហាខ្លាំងតែម្ដង។ ជាក់ស្ដែងរូបលោកមិនត្រឹមតែមានឈ្មោះជាតារាល្បីម្នាក់នោះទេ តែលោកក៏ជាមន្ត្រីប៉ូលីសផងដែរ។

តួយ៉ាង យើងបានដឹងហើយថា តារាប្រុសរូបនេះ មានការងារផ្សេងមួយទៀតក្រៅពីសិល្បៈនោះគឺជាមន្ត្រីប៉ូលីសម្នាក់ដែលជួយដល់សង្គមជាតិ។ តែអ្វីដែលយើងចាប់អារម្មណ៍នោះ រូបលោកបានបង្ហោះនៅរូបភាពជាច្រើនសន្លឹកជាមួយឯកសណ្ឋានប៉ូលីស ឃើញថាលោកកាន់តែសង្ហាជាមុនទៅទៀត ពេលស្លៀកសម្លៀកបំពាក់មន្ត្រីប៉ូលីសបែបនេះ៕

រូបភាពពី៖ Sean Sithe Kun

សូមទស្សនារូបភាពខាងក្រោម៖​

 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
 ជា លាងឈែ
ជា លាងឆេ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T