ផ្ទុះការភ្ញាក់ផ្អើល! តារាសម្តែងល្បីជនជាតិម៉ាឡេស៊ី Puteri Aishah ធ្វើតេស្តវិជ្ជមាន ឆ្លងកូវីដ១៩

//s5.kh1.co/c5/c5b5d9e6d2bc84c0538e2c96eeb5cbff77ab89b4.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងល្បីឈ្មោះ Aishah បានរកឃើញតេស្តវិជ្ជមានឆ្លងកូវីដ១៩ បន្ទាប់ពីបានត្រលប់មកពីថតរឿង​នៅប្រទេសស្កុតឡេនវិញ

ម៉ាឡេស៊ី៖ តារាសម្តែងនាង Puteri Aishah ដែលត្រូវបានគេ ស្គាល់ច្បាស់ដោយសារ ស្នាដៃរបស់នាង នៅក្នុងខ្សែភាពយន្តដែលទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ត្រូវបានគេធ្វើ តេស្តវិជ្ជមានឆ្លងកូវីដ១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅលើគណនី Instagram របស់អ្នកចាត់ការទូទៅ របស់នាងឈ្មោះ Iman Tang នៅថ្ងៃទី ៧ ខែមេសា ប្រហែលមួយម៉ោង បន្ទាប់ពីនាង ទទួលបានលទ្ធផលតេស្តរបស់នាង។ គាត់ក៏បាន ប្រាប់ដល់ Harian Metro ថានាងមិនបាន បង្ហាញរោគសញ្ញាអ្វីនោះទេ។

តារាសម្តែងរូបនេះ បានជិះយន្តហោះទៅទីក្រុង Inverness ប្រទេសស្កុតឡេន ដើម្បីថតរឿងភាគក្នុងស្រុកចំនួន ២៦ ភាគនាពេលខាងមុខ បន្ទាប់មក នាងបានជិះយន្ដហោះត្រលប់ចូលស្រុក នៅថ្ងៃទី ៣១ ខែមីនា។

គួរបញ្ជាក់ផងដែរ បគ្គលិកថតរឿងចំនួន ១៨ នាក់របស់ នាង រួមទាំង Puteri Aishah ត្រូវបានគេបានការឃាត់ខ្លួនដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនៅពេលដែលពួកគេត្រឡប់មកវិញ ដោយកាលពីថ្ងៃទី ៤ ខែមេសាមានសមាជិកម្នាក់បានធ្វើតេស្តវិជ្ជមានឆ្លងកូវីដ១៩៕

សូមទស្សនារូបខាងក្រោម៖ 

Puteri Aishah
Puteri Aishah
Puteri Aishah
Puteri Aishah
Puteri Aishah
Puteri Aishah
អ្នកចាត់ការទូទៅរបស់នាងបានបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T