ឆ្លាតណាស់! Zidane គ្រោងដាក់ខ្សែប្រយុទ្ធធ្លាក់កូដរបស់ខ្លួន១រូប ក្នុងកិច្ចព្រមព្រៀង ជាថ្នូរប្ដូរយក Haaland ពី Dortmund

//s5.kh1.co/9c/9c8c22fe973da21a29cb8fcb15e3d1ef7b78073d.jpg
កីទ្បា

 ០៧-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Zidane គ្រោងដាក់ខ្សែប្រយុទ្ធ Luka Jovic ក្នុងកិច្ចព្រមព្រៀង ជាថ្នូរដោះដូរយក Haaland ពី Dortmund

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា មានគម្រោងដាក់កីឡាករ Luka Jovic ក្នុងកិច្ចព្រមព្រៀង ជាថ្នូរដោះដូរយកខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Haaland ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបនៅតំបន់អឺរ៉ុប ក្នុងរដូវកាលនេះ។ តាមរយៈទម្រង់លេងដ៏ល្អរបស់គេ បានទាក់ចិត្តក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ក្នុងនោះមាន Real Madrid ជាដើម។

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត Marca ក្លិបយក្សអេស្ប៉ាញ គ្រោងប្រើប្រាស់កីឡាករ Jovic ដើម្បីបន្ទន់ចិត្តក្រុម Dortmund ក្នុងការផ្ទេរយក Haaland។

Jovic បានផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu កាលពីបើករដូវកាលនេះ អមជាមួយតម្លៃផ្ទេររហូតដល់៦០លានអឺរ៉ូ បន្ទាប់ពីស៊ុតឲ្យក្រុម Eintracht Frankfurt បាន២៧គ្រាប់ នៅរដូវកាលមុន។

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

ប៉ុន្តែក្រោមការដឹកនាំរបស់លោក Zidane គេហាក់សម្របនឹងប្រព័ន្ធលេងរបស់គ្រូបង្វឹកសញ្ជាតិបារាំងមិនត្រូវ ជាហេតុធ្វើឲ្យទម្រង់លេងរបស់គេមិនល្អដូចកាលនៅក្លិបចាស់។ តួយ៉ាងគិតមកទល់ពេលនេះ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ទើបរកបាន២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួន២៤ប្រកួតឲ្យ Real Madrid ។

ដោយឡែកគោលដៅរបស់លោក Zidane កីឡាករ Haaland ដែលទើបផ្លាស់ពីមកលេងឲ្យ Dortmund កាលពីខែមករា រកបាន១២គ្រាប់ហើយ គិតត្រឹមការបង្ហាញខ្លួន១១ប្រកួតប៉ុណ្ណោះ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T