ដំណឹងក្ដុកក្ដួល! អតីតកីឡាករបាល់ទាត់កម្ពុជាមួយរូប ស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសបារាំង

//s5.kh1.co/88/88dac605df3b3a7ac240bd0b93e9a2c3e635463e.jpg
កីទ្បា

 ០៧-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អតីតកីឡាករបាល់ទាត់កម្ពុជាមួយរូបឈ្មោះ វាន់ណូ ស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសបារាំង ត្រឹមវ័យ៦៥ឆ្នាំ

បារាំង៖ យោងតាមការបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់លោកសាស្រ្តចារ្យបាល់ទាត់ ប៉ែន ផាត បានឲ្យដឹងថា អតីតកីឡាករបាល់ទាត់កម្ពុជាមួយរូបដែលត្រូវជាប្អូនធម៌របស់លោកគ្រូផ្ទាល់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបង្ហោះរបស់លោកគ្រូ ប៉ែន ផាត
ការបង្ហោះរបស់លោកគ្រូ ប៉ែន ផាត

តាមរយៈការឆ្លើយឆ្លងជាមួយក្រុមការងារ Khmerload/KeylaTop លោកគ្រូ ប៉ែន ផាត បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់កម្ពុជា ដែលទទួលមរណភាពនោះមានឈ្មោះថា វាន់ណូ បានស្លាប់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្នុងវ័យ៦៥ឆ្នាំ។

គួរឲ្យដឹងដែរថា បើតាមតួរលេខរបស់ BNO គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ប្រទេសបារាំង មានអ្នកឆ្លងវីរុស Covid-19 ចំនួន ៩៨,០១០នាក់ ក្នុងនោះជាសះស្បើយ ១៧,២៥០នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៨,៩១១នាក់៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T