ឃើញហើយខ្លោចចិត្ត! តារារ៉េបFred the Godson ឆ្លងកូវីដ១៩ បង្ហោះរូបថតដាក់អុកស៊ីសែនសុំការបួងសួងពីហ្វេន

//s5.kh1.co/85/85489d63accc4db12dff8df95f40c8d7069bbab5.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងរ៉េបហុីបហបម្នាក់ដែលមានឈ្មោះថា Fred the Godson បានឆ្លងវីរុសកូវីត-១៩ ដោយកំពុងតែស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរ ដោយមានដាក់គ្រឿងឧបករណ៍ជំនួយអុកសុីសែនផងដែរ

បរទេស៖ សព្វថ្ងៃនេះ ជំងឺរាតត្បាតកូវីដ១៩ បានវាយលុកប្រជាជនជាច្រើន ស្ទើរតែគ្រប់ប្រទេស នៅលើពិភពលោក ដោយបានចម្លង និងសម្លាប់មនុស្សជាច្រើននាក់មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វីរុសនេះមានលក្ខណៈកាចសាហាវខ្លាំងណាស់ ប្រសិនជាយើងខ្វះភាពប្រុងប្រយ័ត្ន ឬករណីដែលជនរងគ្រោះ បានឆ្លងរួចទៅហើយ មិនព្រមទៅព្យាបាលទាន់ពេលវេលានោះ ភាគរយដែលអាចព្យាបាលជាសះស្បើយគឺ មានតិចតួចណាស់។

ជាក់ស្តែង ថ្មីៗនេះមាន តារាចម្រៀងរ៉េបម្នាក់ ដែលមានឈ្មោះថា Fred the Godson បានឆ្លងវីរុសកូវីដ១៩ ដោយកំពុងតែស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរ ដោយមានដាក់គ្រឿងឧបករណ៍ ជំនួយអុកសុីសែនផងដែរ ដែលគាត់បានបង្ហោះរូបភាពចូលក្នុងបណ្តាញសង្គម Twitter ដើម្បីសុំកម្លាំងចិត្តពីអ្នកគាំទ្រទាំងអស់ ដែលកំពុងតែទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យមួយផងដែរ។

ក្រោយពី តារាប្រុសរូបនេះ បង្ហោះរូបថត Selfie មួយសន្លឹកធ្វើឲ្យអ្នកគាំទ្រ មានក្តីអាណិត និងបានលើកទឹកចិត្តនិងបួងសួងដល់ តារាចម្រៀងរ៉ែប Fred the Godson ឲ្យខិតខំតស៊ូជំនះ នូវជំងឺដ៏កាចសាហាវកូវីដ១៩ មួយនេះផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Fred the Godson
Fred the Godson
Fred the Godson
Fred the Godson
Fred the Godson
Fred the Godson
Fred the Godson
Fred the Godson
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T