Inter Milan អាចទិញខ្សែប្រយុទ្ធជួរមុខនៅ PL ម្នាក់នេះត្រឹមតែ៣៥លានប៉ុណ្ណោះ បើសិនជាលក់ Martinez ចេញ

//s5.kh1.co/fb/fb4f047218f3fa084697418759edd1214a32e3af.jpg
កីទ្បា

 ០៧-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Inter Milan អាចទិញខ្សែប្រយុទ្ធជួរមុខរបស់ Arsenal កីឡាករ Pierre-Emerick ត្រឹមតែ៣៥លានប៉ុណ្ណោះ បើសិនជាលក់ Martinez ចេញ

អ៊ីតាលី៖ ក្លិប Inter Milan អាចទិញយកខ្សែប្រយុទ្ធជួរមុខរបស់ Arsenal កីឡាករ Pierre-Emerick Aubameyang ក្នុងតម្លៃខ្លួនត្រឹម៣៥លានអឺរ៉ូ នៅទីផ្សារដោះដូរកីឡាករខាងមុខ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី Gazzetta dello Sport។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

ក្រុមរបស់លោក Antonio Conte បានដាក់គោលដៅមកលើខ្សែប្រយុទ្ធជម្រើសជាតិហ្គាប៊ុង ដើម្បីទៅជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Lautaro Martinez បើសិនជាកីឡាករជម្រើសជាតិអាហ្សង់ទីនផ្លាស់ទៅចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona។

កីឡាករ  Lautaro Martinez
កីឡាករ  Lautaro Martinez

រម្លឹកទៅកាន់កាលពីទីផ្សារខែមករា Aubameyang មានតម្លៃខ្លួនប្រមាណជា៥០លានអឺរ៉ូ សម្រាប់បណ្ដាក្លិបនានាដែលចង់បានរូបគេ ប៉ុន្តែបើតាម Gazzetta ពេលនេះ Inter Milan អាចនាំយករូបគេនៅទីផ្សាររដូវក្ដៅក្នុងតម្លៃត្រឹម៣៥លានអឺរ៉ូប៉ុណ្ណោះ។

នៅរដូវកាលនេះ Aubameyang ចូលលេងក្រោមការដឹកនាំរបស់លោក Unai Emery និងលោក Mikel Arteta បាន៣៣ប្រកួត រកបានគ្រាប់បាល់២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១លើក។

កីឡាករ Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

ក្រៅពី Aubameyang កាសែតក្នុងស្រុករបស់អ៊ីតាលីមួយនេះបានបន្តឲ្យដឹងថាខ្សែការពាររបស់ Chelsea កីឡាករ Emerson Palmieri ក៏ជាគោលដៅនាំចូលនៅទីផ្សារពេលខាងមុខផងដែរ ដោយក្លិប Inter Milan បានចែចូវគេតាំងពីទីផ្សារខែមករាកន្លងទៅ ខណៈកិច្ចន្យារបស់កីឡាករជម្រើសជាតិអ៊ីតាលីនៅ Stamford Bridge មានសុពលភាពមួយឆ្នាំទៀតប៉ុណ្ណោះ៕

 កីឡាករ Emerson Palmieri 
 កីឡាករ Emerson Palmieri 

ប្រភពAF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T