សម្តេចហ៊ុន សែន៖ ឆ្នាំនេះ សាលារៀន​អាចនឹង​មិន​​បើក​ក្រោយ​ចូល​ឆ្នាំ

//s5.kh1.co/c0/c08a28d2fd72507ec14054a95847964fb3306361.jpg
សង្គម

 ០៧-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

«ឆ្នាំនេះការរៀនអាចនឹងជួបការលំបាក ព្រោះសាលារៀនអាចនឹងមិនបើកក្រោយចូលឆ្នាំ បើយោង​តាមការវិវឌ្ឍនៃ​ស្ថាន​ការបែប​នេះ»

«ឆ្នាំនេះការរៀនអាចនឹងជួបការលំបាក ព្រោះសាលារៀនអាចនឹងមិនបើកក្រោយចូលឆ្នាំ បើយោង​តាមការវិវឌ្ឍនៃ​ស្ថាន​ការបែប​នេះ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសធ្វើសន្និសីទកាសែតនា នៅព្រឹក​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចបន្ថែមថា កន្លងមកការបិទសាលារៀន និងវ៉ាកងមុនកំណត់ គឺជាវិធាន​ការទប់ស្កាត់​កុំឲ្យមានការឆ្លង​ពីអ្នក​ផ្ទុក​ជំងឺ​​ទៅអ្នកជា ក្នុងន័យ​ចៀសវាង​ការរាលដាលកូវីដ១៩។

សូមបញ្ជាក់ថា សន្និសីទកាសែតខាងលើត្រូវបានរដ្ឋាភិបាលធ្វើឡើងដើម្បី ប្រកាសពីការផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រាប់ឆ្នាំ២០២០។ ប្រមុខរដ្ឋាភិបាល លើកហេតុផលថា ការផ្អាកនេះ ដោយសារតែការពារកុំឲ្យរាលដាល​ជំងឺ​កូវីដ​-១៩​ ក្នុងអំឡុងចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅ​ស្រុក​កំណើត ដែលជាមធ្យោបាយមួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន នៅត្រូវការធម្មតា ពោលគឺមិនអនុញ្ញាតឲ្យសម្រាក​ក្នុងអំឡុងចូលឆ្នាំនេះឡើយ។ សម្តេច មានប្រសាសន៍ថា៖«កន្លែងសុវត្ថិភាពបំផុត គឺនៅតាមរោងចក្រ តាមក្រុមហ៊ុន និង តាមស្ថាប័ន»។

សម្តេចនាយករដ្ឋមន្ត្រីអះអាងថា នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយ រដ្ឋាភិបាល នឹងសងថ្ងៃសម្រាក៥ថ្ងៃ​វិញ ទៅឲ្យអ្នកបម្រើការងារទាំងនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T