ក្ដៅៗ! ក្រសួងអប់រំ ប្រកាសផ្អាកការលេងកីឡាគ្រប់ប្រភេទ នៅតាមទីសាធារណៈ និងឯកជន

//s5.kh1.co/4a/4af0b8300fa1fc7e27277b6029303e32d2720d32.jpg
កីទ្បា

 ០៧-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រសួងអប់រំ ប្រកាសផ្អាកការលេងកីឡាគ្រប់ប្រភេទ នៅតាមទីសាធារណៈ និងឯកជន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ បានចេញសំណើផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រហូតដល់ស្ថានភាពនៃការរីករាលដាលនៃវីរុស COVID-19 ត្រូវបានបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សំណើផ្អាកការលេងកីឡារបស់ក្រសួងអប់រំ  
សំណើផ្អាកការលេងកីឡារបស់ក្រសួងអប់រំ  

យ៉ាងណា ចំពោះការប្រកួតប្រដាល់នៅតាមបណ្ដាសង្វៀនរបស់ស្ថានីយទូរទស្សន៍វិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញថា សម្ដេចបានអនុញ្ញាតឲ្យមានការរៀបចំដំណើរការជាធម្មតា ដោយគ្រាន់តែមិនអនុញ្ញាតឲ្យមានមនុស្សចូលទស្សនាផ្ទាល់ឡើយ ដោយអ្នកគាំទ្រអាចទស្សនាតាមការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍។

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន
ការប្រកួតប្រដាល់គុនខ្មែរ
ការប្រកួតប្រដាល់គុនខ្មែរ

ការប្រកាសធ្វើបែបនេះក្នុងស្មារតីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ខណៈគិតត្រឹមព្រឹកម៉ោង៧ថ្ងៃនេះ បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាល កម្ពុជាមានអ្នកឆ្លងសរុប១១៥នាក់ ព្យាបាលជាសះស្បើយ៥៨នាក់ និងមិនមានអ្នកស្លាប់នោះទេ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T