នាយករដ្ឋមន្ត្រី៖ គ្មាន​វិហារ​សាសនា​ណាមួយ​ ត្រូវ​បិទ​ឡើយ

//s5.kh1.co/82/820a8b7c227381dcb374c11a1a6094d892a7838c.jpg
សង្គម

 ០៧-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

«ខ្ញុំបានស្តាប់ឮអ្នកនិយាយឆ្លើយឆ្លង និងមានអ្នកឃោសនាថា នឹងមានការបិទវត្តអារាម ឬវិហារសាសនា។ តែខ្ញុំសូមបញ្ជាក់ថា គ្មាន​វិហារ​សាសនាណាត្រូវបិទឡើយ...»

«ខ្ញុំបានស្តាប់ឮអ្នកនិយាយឆ្លើយឆ្លង និងមានអ្នកឃោសនាថា នឹងមានការបិទវត្តអារាម ឬវិហារសាសនា។ តែខ្ញុំសូមបញ្ជាក់ថា គ្មាន​វិហារ​សាសនាណាត្រូវបិទឡើយ មិនថាវត្តអារាម វិហារសាសនាគ្រឹស្ត ឬវិហារ​សាស​នា​ឥស្លាម។​ សូមបញ្ជាក់ទៅអ្នកឃោសនាថា ដំណាក់កាលនេះ មិនអាចបំផ្លៃព័ត៌មានបានទេ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសធ្វើសន្និសីទកាសែតនា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

សម្តេចបន្ថែមថា បែបនេះក្តី វិហារសាសនាអាចថ្វាយបង្គំតាមកុដិជា ឬតាមផ្ទះជាធម្មតា ដោយរក្សាគម្លាតត្រឹមត្រូវ​ដើម្បីចៀសវាង​ការរាលដាលកូវីដ១៩។

សូមបញ្ជាក់ថា សន្និសីទកាសែតខាងលើត្រូវបានរដ្ឋាភិបាលធ្វើឡើងដើម្បី ប្រកាសពីការផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រាប់ឆ្នាំ២០២០។ ប្រមុខរដ្ឋាភិបាល លើកហេតុផលថា ការផ្អាកនេះ ដោយសារតែការពារកុំឲ្យ​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុងអំឡុងចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យប្រជាជន កាត់បន្ថយការ​ធ្វើដំណើរ​ទៅស្រុកកំណើត ដែលជាមធ្យោបាយមួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន នៅត្រូវការធម្មតា ពោលគឺមិនអនុញ្ញាតឲ្យសម្រាក​ក្នុងអំឡុងចូលឆ្នាំនេះឡើយ។ សម្តេច មានប្រសាសន៍ថា៖«កន្លែងសុវត្ថិភាពបំផុត គឺនៅតាមរោងចក្រ តាមក្រុមហ៊ុន និង តាមស្ថាប័ន»។

សម្តេចនាយករដ្ឋមន្ត្រីអះអាងថា នៅពេលណាស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយ រដ្ឋាភិបាល នឹងសងថ្ងៃសម្រាក៥ថ្ងៃ​វិញ ទៅឲ្យអ្នកបម្រើការងារទាំងនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T