តោះ! ទៅស្គាល់កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ២០រូប នាពេលបច្ចុប្បន្ននេះ ខណៈ CR7 មិនស្ថិតក្នុងតំណែងកំពូលនេះ

//s5.kh1.co/dc/dc88771ace5a43f38caa6498895ebe7bbc7a01c6.jpg
កីទ្បា

 ០៧-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កីឡាករចំនួន ២០រូប ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងឆ្នាំ២០២០នេះ។

បាល់ទាត់បច្ចុប្បន្ន ឬបាល់ទាត់សម័យទំនើប ត្រូវបានមើលឃើញពីភាពរីកចម្រើនគ្រប់បែបយ៉ាងតួ យ៉ាងមានដូចជា ការដាក់ឱ្យប្រើប្រាប់នូវវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) និងការដាក់ពិន័យផ្សេងៗទៅលើកីឡាករ និងគ្រូបង្វឹកជាដើម ត្រូវបាននវានុវត្តន៍ទៅតាមកាលៈទេសៈ និងបច្ចុប្បន្នភាពជាក់ស្តែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូជំនួយការអាជ្ញាកណ្តាល (VAR)
វីដេអូជំនួយការអាជ្ញាកណ្តាល (VAR)

យ៉ាងណាមិញ កីឡាករនាពេលបច្ចុប្បន្នក៏មានសមត្ថភាពខ្លាំងក្លា និងបានបន្តការរីកលូតលាស់ជារៀងរាល់ថ្ងៃធ្វើឱ្យតម្លៃខ្លួនរបស់កីឡាករនាពេលបច្ចុប្បន្ននេះមានតម្លៃខ្លួនថ្លៃមហាសាល បើប្រៀបធៀបនឹងតម្លៃខ្លួនកីឡាករពីមុនៗមក។ ដើម្បីឱ្យជ្រាបកាន់តែច្បាស់ khmerload សូមនាំយកនូវកីឡាករចំនួន ២០រូប ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងឆ្នាំ២០២០នេះ៖

២០. ខ្សែបម្រើជម្រើសជាតិហូឡង់ កីឡាករ Frenkie de Jong (វ័យ ២២ឆ្នាំ) កំពុងលេងឱ្យក្លឹប Barcelona មានតម្លៃខ្លួន ៩០ លានផោន។

កីឡាករ Frenkie de Jong
កីឡាករ Frenkie de Jong

១៩. ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ កីឡាករ João Félix (វ័យ ២០ឆ្នាំ) កំពុងលេងឱ្យក្លឹប Atletico Madrid មានតម្លៃខ្លួន ៩០ លានផោន។

កីឡាករ João Félix
កីឡាករ João Félix

១៨. ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សុិក កីឡាករ Eden Hazard (វ័យ ២៩ឆ្នាំ) កំពុងលេងឱ្យក្លឹប Real Madrid មានតម្លៃខ្លួន ១០០ លានផោន។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

១៧. អ្នកចាំទីជម្រើសជាតិស្លូវេនី កីឡាករ Jan Oblak (វ័យ ២៧ឆ្នាំ) កំពុងលេងឱ្យក្លឹប Atletico Madrid មានតម្លៃខ្លួន ១០០ លានផោន។

កីឡាករ Jan Oblak
កីឡាករ Jan Oblak

១៦. ខ្សែបម្រើជម្រើសជាតិបារាំង កីឡាករ Paul Pogba (វ័យ ២៧ឆ្នាំ) កំពុងលេងឱ្យក្លឹប Manchester United មានតម្លៃខ្លួន ១០០ លានផោន។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

១៥. ខ្សែការពារជម្រើសជាតិហូឡង់ កីឡាករ Virgil van Dijk (វ័យ ២៨ឆ្នាំ) កំពុងលេងឱ្យក្លឹប Liverpool មានតម្លៃខ្លួន ១០០ លានផោន។

កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

១៤. ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Leroy Sane (វ័យ ២៤ឆ្នាំ) កំពុងលេងឱ្យក្លឹប Manchester City មានតម្លៃខ្លួន ១០០ លានផោន។

កីឡាករ Leroy Sane
កីឡាករ Leroy Sane

១៣. ខ្សែបម្រើជម្រើសជាតិបារាំង កីឡាករ N'Golo Kanté (វ័យ ២៩ឆ្នាំ) កំពុងលេងឱ្យក្លឹប Chelsea មានតម្លៃខ្លួន ១០០ លានផោន។

កីឡាករ N'Golo Kanté
កីឡាករ N'Golo Kanté

១២. ខ្សែបម្រើប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Bernardo Silva (វ័យ ២៥ឆ្នាំ) កំពុងលេងឱ្យក្លឹប Manchester City មានតម្លៃខ្លួន ១០០ លានផោន។

កីឡាករ Bernardo Silva
កីឡាករ Bernardo Silva

១១. ខ្សែការពារស្លាបជម្រើសជាតិអង់គ្លេស កីឡាករ Trent Alexander-Arnold (វ័យ ២១ឆ្នាំ) កំពុងលេងឱ្យក្លឹប Liverpool មានតម្លៃខ្លួន ១១០ លានផោន។

កីឡាករ Trent Alexander-Arnold
កីឡាករ Trent Alexander-Arnold

១០. ខ្សែប្រយុទ្ធជម្រើសជាតិបារាំង កីឡាករ Antoine Griezmann (វ័យ ២៩ឆ្នាំ) កំពុងលេងឱ្យក្លឹប Barcelona មានតម្លៃខ្លួន ១២០ លានផោន។

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

៩. ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេស កីឡាករ Jadon Sancho (វ័យ ២០ឆ្នាំ) កំពុងលេងឱ្យក្លឹប Borussia Dortmund មានតម្លៃខ្លួន ១៣០ លានផោន។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

៨. ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi (វ័យ ៣២ឆ្នាំ) កំពុងលេងឱ្យក្លឹប Barcelona មានតម្លៃខ្លួន ១៤០ លានផោន។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

៧. ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សុិក កីឡាករ Kevin De Bruyne (វ័យ ២៨ឆ្នាំ) កំពុងលេងឱ្យក្លឹប Manchester City មានតម្លៃខ្លួន ១៥០ លានផោន។

កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne

៦. ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស កីឡាករ Harry Kane (វ័យ ២៦ឆ្នាំ) កំពុងលេងឱ្យក្លឹប Tottenham Hotspur មានតម្លៃខ្លួន ១៥០ លានផោន។

កីឡាករ Harry Kane
កីឡាករ Harry Kane

៥. ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអេហ្សុីប កីឡាករ Mohamed Salah (វ័យ ២៧ឆ្នាំ) កំពុងលេងឱ្យក្លឹប Liverpool មានតម្លៃខ្លួន ១៥០ លានផោន។

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

៤. ខ្សែប្រយុទ្ធស្លាបជម្រើសជាតិសេណេហ្គាល់ កីឡាករ Sadio Mané (វ័យ ២៧ឆ្នាំ) កំពុងលេងឱ្យក្លឹប Liverpool មានតម្លៃខ្លួន ១៥០ លានផោន។

កីឡាករ Sadio Mané
កីឡាករ Sadio Mané

៣. ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេសុីល កីឡាករ Neymar (វ័យ ២៨ឆ្នាំ) កំពុងលេងឱ្យក្លឹប PSG មានតម្លៃខ្លួន ១៦០ លានផោន។

កីឡាករ Neymar
កីឡាករ Neymar

២. ខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស កីឡាករ Raheem Sterling (វ័យ ២៥ឆ្នាំ) កំពុងលេងឱ្យក្លឹប Manchester City មានតម្លៃខ្លួន ១៦០ លានផោន។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

១. ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបារាំង កីឡាករ Kylian Mbappé (វ័យ ២១ឆ្នាំ) កំពុងលេងឱ្យក្លឹប PSG មានតម្លៃខ្លួន ២០០ លានផោន។

កីឡាករ Kylian Mbappé
កីឡាករ Kylian Mbappé

ចំណែកឯខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ដែលមានវ័យ ៣៥ឆ្នាំទៅហើយនោះ មិនបានស្ថិតនៅក្នុងចំណោមកីឡាករកំពូលទាំង ២០នេះឡើយ ខណៈដែលរូបគេមានតម្លៃខ្លួន ៧៥លានផោន (ស្ថិតនៅលេខរៀងទី៤៦)៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T