ម៉ាក់និចមកទៀតហើយ! ដួង ម៉ានិច បង្ហាញរាងយ៉ាងស្រឡូន ជាមួយសារដ៏មានន័យ (មានវីដេអូ)

//s5.kh1.co/db/db62bda54a5fa513d28de893a2574e1aa9997bea.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មួយម៉ោងមុននេះ នាងបានបង្ហោះវីដេអូថ្មីមួយ មើលទៅនាងពិតជាស្រស់ស្អាតខ្លាំងជាឈុតពណ៌ស ហើយក្នុងវីដេអូមួយនោះផងដែរ នាងក៏បានបង្ហាញឲ្យឃើញពីការសប្បាយរីករាយរបស់នាង បូករួមនិង ការលេងសើចផងដែរ

ភ្នំពេញ៖ កញ្ញា ដួង ម៉ានិច ជាតារាស្រីដែលមានប្រជាប្រិយភាព ដោយបច្ចុប្បន្ននេះនាងកាន់តែមានឈ្មោះល្បីល្បញ និង មានអ្នកគាំទ្រនាងច្រើន  ក្នុងនោះដែរ នាងជាតារាស្រីដែលមានសមត្ថភាពខ្ពស់អាចសម្ដែងបានគ្រប់ទម្រង់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារារូបនេះនាងតែងតែបង្ហោះវីដេអូ សប្បាយៗបែបកំប្លែង ចែកជូនដល់ហ្វេនរបស់នាងផ្ទាល់ ដើម្បីបានទស្សនា។ បើទោះបី វីដេអូខ្លះមានអ្នករិះគន់លើនាង តែនាងនៅតែបង្ហោះវីដេអូជាបន្តបន្ទាប់ដដែល ហើយក៏មិនមានការខឹងសម្បារជាមួយអ្នករិះគន់លើរូបនាងសោះឡើយ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងបានបង្ហោះវីដេអូថ្មីមួយ មើលទៅនាងពិតជាស្រស់ស្អាតខ្លាំង ជាឈុតពណ៌ស ហើយក្នុងវីដេអូមួយនោះផងដែរ នាងក៏បានបង្ហាញឲ្យឃើញពីការសប្បាយរីករាយ បូករួមនឹងការលេងសើចផងដែរ។ តែអ្វីដែលកាន់តេចាប់អារម្មណ៍នោះគឺ នាងបានសរសេរសារខ្លីមួយយ៉ាងមានន័យ ដោយនាងបាននិយាយថា៖

ភាពជឿជាក់មិនតក់ស្លុតមិនបាក់ទឹកចិត្ត មិនទន់ជ្រាយរក្សាលំនឹង នៃការតាំងចិត្ត មិនបោះបង់ក្ដីសង្ឃឹម ហើយត្រូវរក្សាស្នាមញញឹមរបស់អ្នកជានិច្ច ទោះបីឋិតនៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះស្នាមញញឹមជាកម្លាំងចិត្តដ៏សំខាន់ ដែលនៅរក្សាជំហរ និង ការតស៊ូរបស់យើងផងដែរ៕

សម្ដី ដួង ម៉ានិច

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T