អ្នកទេសចរក្នុងប្រទេសចិនជាង២មុឺននាក់ នាំគ្នាសម្រុកទៅឧទ្យានជាតិ បន្ទាប់ពីអនុញាតឲ្យចូលដោយឥតគិតថ្លៃ ខណៈពេលវីរុសកូវីដ-១៩កំពុងរាតត្បាត (មានវីដេអូ)

//s5.kh1.co/50/504c4bbe4a2388f6ece6b711ce76d3a8d7daa73e.jpg
សង្គម

 ០៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ រដ្ឋាភិបាលនៃខេត្តអានហ៊ួយនៅភាគខាងកើតប្រទេសចិន បានប្រកាសផ្តល់ការចូលកម្សាន្តដោយឥតគិតថ្លៃ ក្នុងតំបន់ទេសចរណ៍ចំនួន២៩កន្លែង រួមទាំងឧទ្យានជាតិភ្នំហួងសាន ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ​ខែមេសា ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ។

ចិន៖ ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបហើយថា ស្របពេលដែលវីរុសកូវីដ-១៩កំពុងរីករាលដាលនៅក្នុងប្រទេស រដ្ឋាភិបាលបានដាក់បម្រាមមិនឲ្យប្រជាជនចេញពីផ្ទះឡើយ ពោលគឺត្រូវសំងំនៅក្នុងផ្ទះតែម្ដង និងបញ្ជាឲ្យមានការបិទទីកន្លែងកម្សាន្តនាៗផងដែរ។ ហើយឧទ្យានជាតិភ្នំហួងសាន ក៏ត្រូវបានបិទដែរ កាលពីថ្ងៃទី២៥​ ខែមករា និងបើកដំណើរការឡើងវិញ នៅថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បម្រាមខាងលើនេះ ត្រូវបានបន្ធូរបន្ថយវិញហើយ បន្ទាប់ពីចំនួនអ្នកឆ្លងវីរុសកូវីដ-១៩មានអត្រាថយចុះ។

ថ្មីៗនេះ រដ្ឋាភិបាលនៃខេត្តអានហ៊ួយនៅភាគខាងកើតប្រទេសចិន បានប្រកាសផ្តល់ការចូលកម្សាន្តដោយឥតគិតថ្លៃ ក្នុងតំបន់ទេសចរណ៍ចំនួន២៩កន្លែង រួមទាំងឧទ្យានជាតិភ្នំហួងសាន ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ​ខែមេសា ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ។    

ក្រោយមក មានអ្នកទេសចរជាង២មុឺននាក់ បាននាំគ្នាសម្រុកចូលទៅកម្សាន្តឧទ្យានជាតិភ្នំហួងសាន យ៉ាងណែនតាន់តាប់ ដោយមិនប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ណែនាំពីការរក្សាគម្លាត និងពាក់ម៉ាស់ការពារពីវីរុសកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាឡើយ។ តែយ៉ាងណាមិញ អ្នកទេសចរទាំងនោះ ក៏ត្រូវបានពិនិត្យកម្ដៅក្នុងខ្លួនផងដែរ មុនពេលអនុញ្ញាតឲ្យចូលកម្សាន្ត។

បើទោះយ៉ាងណាក្ដី ដោយសារតែចំនួនអ្នកទេសចរចូលទៅកម្សាន្ដច្រើនពេក ឧទ្យានជាតិភ្នំហួងសានត្រូវបានប្រកាសបិទម្ដងទៀត កាលពីថ្ងៃទី០៥ ខែមេសាកន្លងទៅនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពអ្នកទេសចរចូលទៅកម្សាន្តឧទ្យានជាតិភ្នំហួងសាន

វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T