ទៅខាងណាក៏កប់ដែរ! ក្លិបយក្ស៣ ប្រជែងគ្នាទិញកីឡាករវ័យក្មេងកំពុងរះរបស់ Lyon

//s5.kh1.co/7f/7f544ba55da3d2dae61aab8ad917f9e0f01e7c2f.jpg
កីទ្បា

 ០៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Arseanl, Manchester City និង Liverpool ប្រជែងគ្នាទិញខ្សែបម្រើវ័យក្មេងកំពុងរះរបស់ Lyon កីឡាករ Houssem Aouar

អង់គ្លេស៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា Arsenal បានចូលមកប្រជែងជាមួយ Manchester City និង Liverpool ក្នុងការតាមប្រមាញ់ខ្សែបម្រើកំពុងឡើងកូដរបស់ក្លិបារាំង Lyon កីឡាករ Houssem Aouar។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Houssem Aouar
កីឡាករ Houssem Aouar

កីឡាករវ័យ២១ឆ្នាំកំពុងតែក្លាយប្រធានបទក្ដៅសម្រាប់ទីផ្សារលើកនេះ ដោយសារតែសមត្ថភាពរបស់គេបានទាក់ភ្នែករបស់បណ្ដាក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប។ ក្រៅពីក្លិបអង់គ្លេស៣ខាងលើ យុវជនជម្រើសជាតិបារាំងក៏ជាគោលដៅរបស់ Real Madrid និង Juventus ផងដែរ។

អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ត្រូវបានគេដឹងថាពេញចិត្ត Aouar និងធ្លាប់តាមទិញគេយកមកកីឡដ្ឋាន Etihad តាំងពីរដូវកាលមុន ដោយលោកធ្លាប់បានសរសើរថា គេគឺជាកីឡាករដ៏ល្អម្នាក់ ដែលមានទេពកោសល្យ និងសមត្ថភាពមិនគួរឲ្យជឿ។

កីឡាករ Houssem Aouar
កីឡាករ Houssem Aouar

ជាមួយគ្នានេះ Liverpool ក៏បានដាក់គោលដៅនាំយកខ្សែបម្រើ Aouar ផងដែរ ដោយបាននឹងកំពុងចរចាជុំវិញការផ្ទេរមកកាន់កីឡដ្ឋាន Anfield ក្នុងតម្លៃ៦៥លានផោន។ បន្ថែមលើសពីនេះ លោក Mikel Arteta គ្រូបង្វឹករបស់ Arsenal ក៏ចង់បាននឹងគេដែរ ប៉ុន្តែក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍អាចនឹងពិបាកប្រជែងបន្តិចទៅលើបញ្ហាតម្លៃខ្លួននៅទីផ្សាររដូវក្ដៅខាងមុខ។

គួរឲ្យដឹងដែរថា Aouar ត្រូវបានដំឡើងមកកាន់ក្រុមធំរបស់ Lyon កាលពីឆ្នាំ២០១៧ ដោយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនបានសរុប៩៧ប្រកួត និងរកបានគ្រាប់បាល់១៦គ្រាប់៕

កីឡាករ Houssem Aouar
កីឡាករ Houssem Aouar

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T