ឈុតមួយនៃរឿង Leh Buphakal ធ្វើឲ្យទស្សនិកជន​ទស្សនា​ហើយ ព្រឺសម្បុរគ្រប់គ្នា (មានវីដេអូ)

//s5.kh1.co/98/98848084c3a947d396e2e0be46c7fe3e81f3b3d0.jpg
នារី

 ០៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Boom Suphaporn សម្ដែងមួយឈុតនេះធ្វើឲ្យទស្សនិកជន ទស្សនាទាំងព្រឺសម្បុរតែម្ដង

ថៃ៖ ខ្សែភាពយន្តភាគថៃ ដែលមានសាច់រឿងរហូតដល់ទៅ៣ជាតិ រឿង Leh Buphakal ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានឈានចូលមកដល់ភាគសំខាន់ហើយ ដែលជាភាគនៃការនិយាយរៀបរាប់អំពីរឿងរ៉ាវកាលពី១០០០ឆ្នាំមុន ជាដើមហេតុនៃគំនុំរវាងតួអង្គ និងតួអង្គក្នុងយុគសម័យបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះវគ្គសម័យបុរាណកាលពី១០០០ឆ្នាំមុននេះ ទស្សនិកជនដែលទស្សនារឿងនេះ កាន់តែជក់ចិត្តដិតអារម្មណ៍ខ្លាំងជាងមុន ដោយសារសាច់រឿងមានភាពប្រទាក់ក្រឡាច្រើន ជាពិសេសមាន ឈុតឆាកទាក់ទងនឹងការប្រើមន្តអាគម យុទ្ធសិល្ប៍ច្រើន។ 

តែអ្វីដែលធ្វើឲ្យទស្សនិកជនព្រឺសម្បុរបំផុត នៅពេលដែលបានទស្សនាវគ្គសម័យបុរាណរបស់រឿងនេះហើយនោះ គឺជាឈុតឆាកនៃការធ្វើពិធីអាគមដើម្បីដាក់បណ្ដាសារ។ តួអង្គដែលត្រូវពលីជីវិតសម្រាប់ការធ្វើពិធីនេះ គឺតួអង្គនាង ធិនសារី ជានារីម្នាក់ដែលពូកែខាងមន្តអាគម សម្ដែងដោយ Boom Suphaporn

ក្នុងសាច់រឿងវគ្គសម័យបុរាណនោះ នាងបានស្រឡាញ់តួឯកប្រុស ដែលសម្ដែងដោយ Jame Jirayu យ៉ាងខ្លាំង តែដោយសារតួឯកប្រុសបានជ្រើសរើសទៅអភិសេក និងរស់នៅនគររបស់តួឯកស្រីដែលសម្ដែងដោយ Taew Natapohn វិញ គួបផ្សំនឹងឪពុកធម៌ ក៏ដូចជាគ្រូអាគមរបស់នាង ដែលសម្ដែងដោយ Por Natthawut ចាក់រុកបន្ថែមផងនោះ នាងក៏សម្រេចចិត្តពលីជីវិតខ្លួនដើម្បីធ្វើពិធីអាគមដាក់បណ្ដាសារនគររបស់តួឯកស្រី ឲ្យវិនាសហិនហោច។

ក្នុងពិធីនោះ គេត្រូវប្រារព្ធធ្វើចំនួន៤ដង លើកទី១ ត្រូវកាត់ដៃទាំងសងខាង លើកទី២ ត្រូវកាត់ជើង លើកទី៣ ត្រូវខ្វេះគ្រាប់ភ្នែក និងលើកទី៤ ត្រូវដុតទាំងរស់។

ថ្វីត្បិតតែឈុតឆាកនៃការកាត់អវយវៈនេះ ធ្វើឡើងតាមបច្ចេកទេសកុំព្យូទ័រក៏មែនពិត តែទស្សនិកជនដែលទស្សនារឿងបានលើកឡើងថា ពួកគេព្រឺសម្បុរជាខ្លាំង រហូតដល់ថ្នាក់មិនហ៊ានបើកភ្នែកទៀត ផង។ តែយ៉ាងណា ក៏ទស្សនិកជនសរសើរការសម្ដែងចូលតួបានយ៉ាងល្អ របស់ Boom Suphaporn និងបច្ចេកទេសកុំព្យូទ័រដ៏ជំនាញរបស់អ្នកផលិតរឿងនេះផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ឈុតឆាក ដែលនាងត្រូវបានកាត់ដៃ កាត់ជើង
ឈុតឆាក ដែលនាងត្រូវបានកាត់ដៃ កាត់ជើង
ឈុតនៃការផ្ដើមពិធី និងការកាត់ដៃ
Boom Suphaporn
Boom Suphaporn
Boom Suphaporn
Boom Suphaporn
Jame Jirayu និង Boom Suphaporn
Jame Jirayu និង Boom Suphaporn
Taew Natapohn និង Boom Suphaporn
Taew Natapohn និង Boom Suphaporn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T