ឃើញគេនាំគ្នាកាត់តរូបភាពស្អាតៗ Por Natthawut សាកល្បងកាត់តតាមគេដែរ តែលទ្ធផលបែរជាហួសពីការរំពឹងទុក

//s5.kh1.co/aa/aa4fd5d50989cb47e56191d62dc5a3bc00098a1b.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Por Natthawut សង្ឃឹមថាបានក្លាយទៅជាតារាកូរ៉េក្រោយពេលរូបកាត់តរួច តែបែរជាទទួលបានលទ្ធផលហួសចិត្ត។

ថៃ៖ តារាសម្ដែងថៃជើងចាស់ដ៏ល្បីឈ្មោះមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ លោក Por Natthawut បានបង្ហោះសារមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន បង្ហាញពីអារម្មណ៍តូចចិត្តជាខ្លាំង ដែលមិត្តភក្តិរបស់លោកមិនបានធ្វើតាមអ្វីដែលលោកចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកបានបញ្ជាក់ថា លោកបានចាប់អារម្មណ៍នឹងម៉ូតសក់របស់តារាកូរ៉េម្នាក់ ដែលកំពុងល្បីឈ្មោះខ្លាំង ទើបលោកបានពឹងឲ្យមិត្តភក្តិរបស់លោក ជួយកាត់រូបមុខរបស់លោក ដាក់ជំនួសមុខរបស់តារាកូរ៉េរូបនោះ។ ម៉្យាងវិញទៀត មួយរយៈចុងក្រោយនេះ ការកាត់តរូបភាពតារាកូរ៉េនេះ កំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់តារាថៃ ទើបលោកគិតថា លោកនឹងទទួលបានរូបថតមួយសន្លឹកដែលមានស្ទីលបែបកូរ៉េ ដូចគេឯងដែរ។ ប៉ុន្តែជាលទ្ធផល រូបភាពដែលបានកាត់តរួចនោះ មានលក្ខណៈខុសប្រក្រតីជាខ្លាំង ពោលគឺមុខរបស់លោក មិនស៊ីនឹងរូបភាពដើមទាល់តែសោះ ជាហេតុធ្វើឲ្យគេងាយនឹងចាប់បានថា វាជារូបកាត់ត ហើយអ្វីដែលសំខាន់ វាមិនបានជួយឲ្យលោកសង្ហាជាងមុនឡើយ តែបែរជាធ្វើឲ្យរូបរបស់លោក ប្រៀបបីដូចជាមនុស្សចម្លែកម្នាក់។

បន្ទាប់ពីលោកបានបង្ហោះសារហួសចិត្តបែបនេះនៅលើ Instagram មិត្តរួមសិល្បៈ ក៏ដូចជាអ្នកគាំទ្រមិនត្រឹមតែមិនអាណិតលោកនោះទេ តែបែរជានាំគ្នាចូលខមមិន ឌឺលោកថែមទៀត ដូចខមមិនមួយនោះបានសរសេរថា ៖ Por ពីមុនបាត់ទៅណាហើយ? ខ្ញុំសុំ Por ពីមុនវិលវិញបានទេ?

ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះរូបភាពកាត់ត របស់លោក Por Natthawut មួយនេះ? សូមទស្សនារូបភាពខាងក្រោម៖

រូបភាពកាត់ត របស់លោក Por Natthawut
រូបភាពកាត់ត របស់លោក Por Natthawut
រូបភាពកាត់ត របស់លោក Por Natthawut
រូបភាពកាត់ត របស់លោក Por Natthawut
លោក Por Natthawut
លោក Por Natthawut
លោក Por Natthawut
លោក Por Natthawut
លោក Por Natthawut
លោក Por Natthawut
លោក Por Natthawut
លោក Por Natthawut
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T