សម័យកូរ៉ូណា គឺជាឱកាសល្អសម្រាប់ គង់ ចាន់ស្រីមុំ នាំស្វាមីធ្វើរឿងមួយនេះ​​ (មានវីដេអូ)

//s5.kh1.co/04/04a4d8b4a07ef2d06466fe2bc14a6a0f6fe3714d.jpg
នារី

 ០៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទាន់មានពេលទំនេរ ឆ្លៀតពេលទាំងគ្រួសារបញ្ចេញកម្លាំងពលកម្មខ្លះ

ភ្នំពេញ៖ ការរីករាលដាលនៃវីរុសកូវីដ១៩ បានធ្វើឲ្យប្រជាជនកម្ពុជាភាគច្រើនសម្ងំនៅក្នុងផ្ទះ សូម្បីតែតារាសិល្បៈមួយចំនួនធំ ក៏ត្រូវផ្អាកការងាររបស់ខ្លួនមួយរយៈពេល រហូតដល់ស្ថានភាពនៃការចម្លងរបស់វីរុសមួយបានធូរស្រាលទៅវិញ។ អាស្រ័យហេតុនេះ ទើបគេសង្កេតឃើញ តារាខ្មែរយើងមានពេលទំនេរច្រើនជាងមុន ហើយជារឿយៗ ពួកគេបាននាំគ្នាធ្វើរឿងសប្បាយៗមួយចំនួន ដូចជាការរៀនធ្វើម្ហូប រួចបង្ហោះវីដេអូបង្អួតអ្នកគាំទ្រ និងការលេងកម្មវិធី Tiktok ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់តារាសម្ដែងដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ វិញ មិនបានធ្វើម្ហូបបង្អួតអ្នកគាំទ្រដូចគេឡើយ តែតារាស្រីកូនមួយរូបនេះ បែរជានាំស្វាមីរបស់ខ្លួនធ្វើការសម្អាតផ្ទះសម្បែងអស់រយៈពេល៣ថ្ងៃមកហើយ ក៏ដូចជាបានទៅផ្សារទំនើបដើម្បីទិញសម្ភារៈសម្អាតផ្ទះបន្ថែម និងបានបង្ហោះរូបភាពនៅលើគណនី Instagram ដើម្បីបង្ហាញឲ្យអ្នកគាំទ្រឃើញថា ខ្លួន និងស្វាមី ពិតជាឧស្សាហ៍ព្យាយាមយ៉ាងណា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានរៀបចំធ្វើកន្លែងក្មេងលេងឲ្យកូនស្រីដ៏គួរឲ្យស្រឡាញ់របស់ខ្លួន នៅក្នុងផ្ទះថែមទៀត។

ជាចុងក្រោយ អ្នកទាំងពីរក៏មិនភ្លេចថតវីដេអូនៃការរាំជាលក្ខណៈគ្រួសារ នៅក្នុងកម្មវិធី Tiktok មិនខុសគ្នាពីតារាផ្សេងទៀតនោះដែរ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
សកម្មភាពនៃការរៀបចំកន្លែងលេងក្នុងផ្ទះ ឲ្យកូនស្រីតូច
សកម្មភាពនៃការរៀបចំកន្លែងលេងក្នុងផ្ទះ ឲ្យកូនស្រីតូច
វីដេអូលក្ខណៈគ្រួសាររបស់ គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំគឹម សីហា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T