អ្នកដឹកជញ្ចូនអ៊ីវ៉ាន់របស់ Grab ម្នាក់នៅថៃ បានធ្វើបែបនេះដាក់កូនម្ចាស់ផ្ទះ នៅពេលដឹកជញ្ជូនអ៊ីវ៉ាន់មកដល់

//s5.kh1.co/24/247509bde51a4f3516e2c202dcb6281a7834fcd2.jpg
សង្គម

 ០៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គណនី Instagram មួយ បានបង្ហោះរូបភាពចំនួនបីសន្លឹក ដែលគណនីនេះទទួលបានពីម្ចាស់ផ្ទះឈ្មោះ Jitsiraphan Js នៅប្រទេសថៃ ទាក់ទងនឹងអ្នកដឹក ជញ្ចូនអ៊ីវ៉ាន់ម្នាក់ របស់ក្រុមហ៊ុន Grab។

ថៃ៖ គណនី Instagram មួយដែលមានឈ្មោះថា up2youha បានបង្ហោះរូបភាពចំនួនបីសន្លឹក ដែលគណនីនេះទទួលបានពីម្ចាស់ផ្ទះឈ្មោះ Jitsiraphan Js នៅប្រទេសថៃ ទាក់ទងនឹងអ្នកដឹក ជញ្ចូនអ៊ីវ៉ាន់ម្នាក់ របស់ក្រុមហ៊ុន Grab ដែលបានធ្វើបែបនេះ ដាក់កូនតូចរបស់ខ្លួន នៅពេលដែលដឹកជញ្ជូនអ៊ីវ៉ាន់មកផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ស្ត្រីជាម្ចាស់ផ្ទះខាងលើ បានរៀបរាប់ថា ខ្លួនបានទំនាក់ទំនងទិញអ៊ីវ៉ាន់តាមរយៈសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab ដោយសារមួយរយៈចុងក្រោយនេះ ការចេញពីផ្ទះទៅខាងក្រៅមានលក្ខណៈពិបាក ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។ នៅខណៈពេលដែល អ្នកដឹកជញ្ជូនបានមកដល់មុខផ្ទះ ចាស់ៗកំពុងរវល់ជាប់ដៃនៅខាងក្នុងផ្ទះអស់ ហើយនៅកូនតូចរបស់គាត់ក៏បានរត់វឹង ហើយឡើងលើរបងផ្ទះ ដើម្បីទទួលអ្នកដឹកជញ្ជូន។

ឃើញបែបនេះ បុរសជាអ្នកដឹកជញ្ជូនរូបនោះ បានប្រាប់ឲ្យកូនក្មេងចុះពីលើរបង ហើយថែមទាំងចាក់ជែលឲ្យលាងដៃថែមទៀត។ ស្ត្រីជាម្ចាស់ផ្ទះបានបង្ហាញអារម្មណ៍ថា គាត់ពេញចិត្តនឹងអ្នកបើកបរម្នាក់នេះណាស់ បើទោះបីវាជារឿងតិចតួចក៏ដោយ។ សូម្បីតែអ្នកលេងអ៊ិនធឺណែតជាច្រើន ក៏បានចូលទៅខមមិន កោតសរសើរ និងពេញចិត្ត ចំពោះទឹកចិត្តដ៏ល្អរបស់អ្នកបើកបររបស់ Grab ម្នាក់នេះដែរ បើទោះបីវាជារឿងតូចមួយក៏ដោយ៕

សារបង្ហោះលើ  Instagram
សារបង្ហោះលើ  Instagram
រូបភាពរបស់អ្នកដឹកជញ្ជូន Grab និងកុមារតូច
រូបភាពរបស់អ្នកដឹកជញ្ជូន Grab និងកុមារតូច
រូបភាពរបស់អ្នកដឹកជញ្ជូន Grab និងកុមារតូច
រូបភាពរបស់អ្នកដឹកជញ្ជូន Grab និងកុមារតូច
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T