តារាប្រុសបីរូប បានបង្ហោះរូបថតរបស់ខ្លួនកាលពីនៅតូច បើប្រៀបធៀបនឹងបច្ចុប្បន្នទើបដឹងថា...

//s5.kh1.co/ac/ac0b32958053ef4f2d77b81cb08585f070e14e2f.jpg
នារី

 ០៧-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាប្រុសបីរូប បានបង្ហោះរូបថតរបស់ខ្លួនកាលពីនៅតូច ដែលសុទ្ធតែគួរឲ្យស្រឡាញ់។

ភ្នំពេញ៖ នៅលើបណ្ដាញសង្គម Instagram ប៉ុន្មានថ្ងៃនេះ តារាខ្មែរជាច្រើនបាននាំគ្នាលេងនូវ Challenge មួយបែប ដែលតម្រូវឲ្យម្នាក់ៗបង្ហោះរូបភាពរបស់ពួកគេកាលពីនៅកុមារ ហើយផ្ញើ Challenge នេះបន្តទៅអ្នកផ្សេងទៀត។ ដោយហេតុនេះហើយ ទើបគេប្រទះឃើញរូបថតបែកធ្លាយកាលពីនៅតូចរបស់តារាខ្មែរល្បីៗជាច្រើន ដែលសុទ្ធសឹងតែគួរឲ្យស្រឡាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែសម្រាប់រូបភាពចុងក្រោយគេបង្អស់ ដែលគេបានឃើញនោះ គឺជារូបភាពរបស់តារាប្រុសវ័យក្មេង រូបសង្ហាចំនួនបីរូប រួមមាន៖

១. លោក ហៃ ប៉ោហុង

សម្រាប់តារាប្រុសរូបសង្ហា ខ្ពស់ស្រឡះរូបនេះ គឺមានរាងម៉ាប់បន្តិចកាលពីនៅតូច ប៉ុន្តែគួរឲ្យស្រឡាញ់ខ្លាំង។ អ្វីដែលសំខាន់ នៅពេលដែលអ្នកគាំទ្រចូលខមមិនថា លោកនៅពីតូច Cute ណាស់ លោកឆ្លៀតឆ្លើយតបទៅវិញទៀតថា ឥឡូវក៏ Cute ដែរ។

ហៃ ប៉ោហុង
ហៃ ប៉ោហុង
ហៃ ប៉ោហុង
ហៃ ប៉ោហុង
ហៃ ប៉ោហុង
ហៃ ប៉ោហុង

២. លោក ហន គឹមធាន

សម្រាប់តារាប្រុសរូបនេះវិញ មុខមាត់កាលពីនៅតូច គឺមិនខុសប្លែកពីបច្ចុប្បន្នប៉ុន្មានឡើយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោកនៅពីតូច មានសម្បុរខ្មៅជាងពេលបច្ចុប្បន្នបន្តិច។

ហន គឹមធាន
ហន គឹមធាន
ហន គឹមធាន
ហន គឹមធាន
ហន គឹមធាន
ហន គឹមធាន

៣. លោក ទីនទីន

តារាប្រុសវ័យក្មេង តែកំពុងល្បីខ្លាំងរូបនេះ ក៏បានបង្ហោះរូបភាពកាលពីនៅតូចផងដែរ អមជាមួយនឹងចំណងជើងថា៖ "ចូលចិត្តពាក់អាវរលុងតាំងពីក្មេង"។ បើក្រឡេកមើលទៅមុខមាត់ ឃើញថាកាលពីនៅតូច ទីនទីន គួរឲ្យស្រឡាញ់ តែបច្ចុប្បន្នគឺសង្ហា។ ក្នុងនោះ ក៏មានមិត្តរួមសិល្បៈម្នាក់បានចូលខមមិនថា៖ "ស្អាតតាំងពីតូច"៕

ទីនទីន
ទីនទីន
ទីនទីន
ទីនទីន
ទីនទីន
ទីនទីន
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T