អ្នកណាអ៊ីចេះ! ឡៅ ចិត្រា ប្រាប់ឈ្មោះ Idol ក្នុងចិត្តរបស់គេ តែមិនមែន ឡៅ ស៊ីណាត ទេ

//s5.kh1.co/e6/e670c0b619b6811e2704fb6157f9bebc974cb9f9.jpg
កីទ្បា

 ០៦-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឡៅ ចិត្រា ប្រាប់ឈ្មោះ Idol ក្នុងចិត្តរបស់គេគឺ ប៊ឺត ខាំ

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដាន និងស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរច្បាស់ជាស្គាល់ ឡៅ ចិត្រា ជើងខ្លាំងលំដាប់ជួរមុខវ័យក្មេងរបស់កម្ពុជា ដោយអ្នកប្រដាល់មានដើមកំណើតមកពីខេត្តកំពង់ស្ពឺ ទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន ដោយពេលឡើងប្រកួតម្ដងៗ គេតែងតែបង្ហាញអស់ពីសមត្ថភាព និងទទួលបានជ័យជម្នះជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  ឡៅ ចិត្រា
កីឡាករ  ឡៅ ចិត្រា

និយាយនៅក្នុងបទសម្ភាសកម្មវិធីមួយ ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម២លើក ឡៅ ចិត្រា បានប្រាប់ឲ្យដឹងថានិមិត្តរូប (Idol) របស់គេនៅក្នុងស្រុកគឺ កីឡាករ ប៊ឺត ខាំ។ ចំពោះមូលហេតុដែលគេចាត់ទុក ប៊ឺត ខាំ ជា Idol គឺដោយសារតែគេពេញចិត្តទៅនឹងក្បាច់វាយ និងភាពរហ័សរហួននៅលើរេញរបស់កូនសិស្សលោកគ្រូ ឡុង សាលវ័ន្ត។

កីឡាករ ប៊ឺត ខាំ
កីឡាករ ប៊ឺត ខាំ

យ៉ាងណាមិញ បច្ចុប្បន្ន ប៊ឺត ខាំ បានព្យួរហ្គង់ចូលនិវត្តន៍ពីអាជីពមួយនេះទៅហើយ។ ចំពោះកីឡាករបរទេសវិញ ម្ចាស់ខ្សែក្រវ៉ាត់ក្នុងស្រុក៣ខ្សែ ឡៅ ចិត្រា បានឲ្យដឹងថាមិនមានអ្នកណាជា Idol របស់គេនោះទេ ប៉ុន្តែគេបានតាមដានការប្រកួតរបស់កីឡាករលំដាប់ A ថៃមួយចំនួនដូចជា ប៊ូខាវ រថថាំង និង តៈវ៉ាន់ឆ័យ ជាដើម។

កីឡាករ  ឡៅ ចិត្រា (ខោស)
កីឡាករ ឡៅ ចិត្រា (ខោស)

គួរឲ្យដឹងផងដែរថា ការប្រកួតប្រដាល់គុនខ្មែរតាមបណ្ដាស្ថានីយទូរទស្សន៍ក្នុងប្រទេសកម្ពុជាដែលតែងធ្វើឡើងរៀងរាល់សប្ដាហ៍ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T