កូនស្រីលួចលាក់ ឈិន ឡុង ធ្លាក់ខ្លួនខ្លាំងដល់ថ្នាក់រកលុយទិញម៉ាស់ ពាក់ការពារកូវីដ១៩មិនបាន

//s5.kh1.co/e4/e4031517f89b7d3ac8f738e938321c9e27c06a03.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ថិតក្នុងរដូវការរីករាលដាលនៃ កូវីដ១៩ កូនស្រីរបស់ឈិន ឡុង តាមសាធារណៈដោយគ្មានពាក់ម៉ាស ខណៈម្តាយខ្លួន ធ្លាក់ខ្លួនអស់សង្ឃឹម ព្រោះគ្មានចំណូល អត់ការងារធ្វើ

ចិន៖ បន្ទាប់ពី រឿងអាស្រូវដែលបានផ្ទុះ ព័ត៌មាននៅលើបណ្តាញសង្គម កាលពីឆ្នាំមុន គូស្នេហ៍ភេទដូចគ្នា​នាង Etta Ng និង Andi  កូនស្រីរបស់ Jackie Chan ស្គាល់ថា ឈិន ឡុង បានស្ងប់ស្ងាត់អស់ រយៈពេលជាយូរមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីពេលថ្មីៗនេះ សារព័ត៌មានហុងកុង បានបង្កឱ្យមានការរំជើបរំជួល រឿងរ៉ាវដ៏សែនក្តៅគគុក ម្តងទៀត នៅពេលបង្ហាញពី រូបភាពចុងក្រោយរបស់ កូនស្រីរបស់Jackie Chan បន្ទាប់ពីអវត្តមានយូរ បាត់សង្គមសារព័ត៌មាន។

លើសពីនេះ កាលពីមួយរយៈមុន Etta Ng និង Andi ត្រូវបានគេប្រទះឃើញ នៅហាងអាហារតាមផ្លូវមួយ ដោយមានសម្លៀកបំពាក់សាមញ្ញ និងរាងកាយស្គមស្គាំង គួរឱ្យព្រួយបារម្ភជាខ្លាំង។ ខណៈដែល មិត្តស្រី របស់ Etta Ng ក៏មានការភ្ញាក់ផ្អើលជាមួយនឹងទឹកមុខចាស់ បង្ហាញពីភាពចាស់ជរា ខុសពីរូបភាពស្រស់ស្អាតនិងតែងខ្លួន ដែលតែងតែឃើញនៅលើបណ្តាញសង្គម។

ក្នុងនោះដែរ ជីវិតរបស់ម្ដាយ និងកូនស្រីElaine Ng បានក្លាយជាការចាប់អារម្មណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ទោះបីជាពួកគេមិនមានសកម្មភាពច្រើន នៅក្នុងឧស្សាហកម្មកំសាន្តក៏ដោយ។ ជាពិសេសEtta Ng ដែលជាកូនស្រី របស់ តារាសម្តែង Jackie Chan បានឈប់រៀនភ្លាមៗ រៀបការជាមួយតារាម៉ូដែលភេទទី ៣ ឈ្មោះAndi ហើយឥឡូវមានជីវភាពលំបាកដោយ ត្រូវបានដកហូត នៅពេលគ្មានការងារមានស្ថេរភាព រហូតដល់លុយទិញម៉ាសពាក់ មិនមានផង។

យ៉ាងណាមិញ សារព័ត៌មាន ក៏បានសាកសួរ Elaine Ng និងទំនាក់ទំនងកូនស្រីបច្ចុប្បន្នដែរ អតីតបវរកញ្ញាអាស៊ីបាននិយាយថា វាជាយូរមកហើយដែលនាង មិនអាចទាក់ទងកូនស្រីរបស់នាង។ នាងបានបន្ថែមទៀតថា សព្វថ្ងៃនាងមិនមានប្រាក់ចំណូលទេ គាត់នៅតែត្រូវពឹងផ្អែកលើ កាតឥណទាន ពីមួយថ្ងៃទៅមួយថ្ងៃ។

អ្វីដែលកាន់តែខ្លោចចិត្តនោះគឺ ដោយសារតែផលប៉ះពាល់នៃ​ ការរីករាលដាលនៃវីរុសកូរ៉ូណា នាងត្រូវបាត់បង់ការងារ ថែមទាំង មិនមានប្រាក់ទិញម៉ាស់ពាក់ទេ នាងមិនចេញទៅក្រៅ បានត្រឹមតែអាចស្នាក់នៅក្នុងផ្ទះ៕

សូមទស្សនារូបខាងក្រោម៖ 

Elaine Ng , Etta Ng និង Andi
Elaine Ng , Etta Ng និង Andi
Elaine Ng , Etta Ng និង Andi
Elaine Ng , Etta Ng និង Andi
Elaine Ng
Elaine Ng
Etta Ng និង Andi
Etta Ng និង Andi
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T