ម្នាក់ណាអ៊ីចេះ! Xavi ថាមានតែម្នាក់នេះប៉ុណ្ណោះ ដែលល្អជាង Ronaldinho

//s5.kh1.co/26/26a6dbc7b87bd2d113c75b4242b082eb1bb1e16a.jpg
កីទ្បា

 ០៦-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Xavi ថាមានតែ Messi ម្នាក់ប៉ុណ្ណោះ ដែលល្អជាង Ronaldinho

បរទេស៖ វីរបុរសរបស់ Barcelona លោក Xavi បានឲ្យដឹងថា លោកចាត់ទុកកីឡាករ Lionel Messi និង Ronaldinho គឺជាកីឡាករឆ្នើមទាំង២រូបនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Xavi
 Xavi

Ronaldinho ធ្លាប់លេងនៅកីឡដ្ឋាន Camp Nou ៥ឆ្នាំ នៅចន្លោះឆ្នាំ ២០០៣-២០០៨ ខណៈ Lionel Messi ត្រូវបានដំឡើងមកលេងនៅក្រុមធំរបស់ Barcelona ក្នុងឆ្នាំ២០០៤ ដោយពួកគេធ្លាប់រួមរស់លើវាលស្មៅជាមួយគ្នាអស់រយៈពេល៤ឆ្នាំ។

កីឡាករ Lionel Messi និង Ronaldinho
កីឡាករ Lionel Messi និង Ronaldinho

ស្របពេលដែល Xavi ទទួលស្គាល់អំពីគុណភាពរបស់កីឡាករទាំងពីរខាងលើ អតីតខ្សែបម្រើរបស់ក្លិបអ្នកមានបុណ្យ Xavi យល់ថា Lionel Messi មានភាពល្អប្រសើរដោយសារតែទម្រង់លេងមិនការថមថយរបស់គេ។ ថ្លែងប្រាប់ Globo Esporte អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Xavi បានឲ្យដឹងថា៖

Ronaldinho ស្ថិតនៅក្នុងកម្រិតល្អបំផុត ប្រហែលអ្វីដែលគាត់ខ្វះខាតគឺភាពស្ថិតស្ថេរ។ សម្រាប់ខ្ញុំ មានតែ Messi ប៉ុណ្ណោះដែលស្ថិតនៅលើ Ronaldinho ដោយសារតែភាពស្ថិតស្ថេររបស់គេនៅប៉ុន្មានឆ្នាំចុក្រោយនេះ។

Xavi 
លោក Xavi
លោក Xavi

គួរឲ្យដឹងដែរថា រយៈពេល១៧ឆ្នាំ (១៩៩៨-២០១៥) Xavi បង្ហាញខ្លួនលើវាលស្មៅឲ្យក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បាន ៧៦៧ប្រកួត៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T